ព័ត៌មានជាតិ

សិស្សឆ្នើមនិទ្ទេស A និង B ទទួលបានអាហារូបករណ៍ ពីសាកលវិទ្យាល័យល្បីនៅកម្ពុជា

ភ្នំពេញៈ ដើម្បីចូលរួមចំណែកក្នុងវិស័យអប់រំនៅកម្ពុជា និងដើម្បីលើកទឹកចិត្តដល់សិស្សពូកែ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានប្រកាសនៅថ្ងៃនេះថា «AUPP នឹងផ្តល់អាហារូបករណ៍ដល់សិស្សឆ្នើមទាំងអស់ ដែលទទួលបាននិទ្ទេស A និង B »។

សេចក្តីប្រកាសព័ត៌មានរបស់ AUPP ឲ្យដឹងថា សិស្សដែលទទួលបាននិទ្ទេស A នឹងទទួលបានអាហារូបករណ៍ដែលមានតម្លៃ ៤៥០០ដុល្លារអាមេរិក (បួនពាន់ប្រាំរយដុល្លារ) ក្នុងមួយឆ្នាំសិក្សា រហូតដល់ចប់ថ្នាក់បរិញ្ញាបត្របួនឆ្នាំ។ ដោយឡែកសិស្សដែលទទួលបាននិទ្ទេស B នឹងទទួលបានអាហារូបករណ៍ដែលមានតម្លៃ៣០០០ដុល្លារ (បីពាន់ប្រាំរយដុល្លារ) រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រដូចគ្នា ។

ការផ្តល់អាហារូបករណ៍នេះ គឺជាការលើកទឹកចិត្តយ៉ាងខ្លាំងទៅដល់សិស្សានុសិស្ស ដើម្បីផ្តល់ឱកាសឲ្យពួកគេ ទទួលបាននូវការអប់រំប្រកបដោយគុណភាព ហើយសញ្ញាបត្រត្រូវបានទទួលស្គាល់ជាសាកល។

គួរបញ្ជាក់ថា AUPP ត្រូវបានទទួលស្គាល់ថា ជាគ្រឹះស្ថានឧត្តមសិក្សាលេចធ្លោរជាងគេនៅកម្ពុជា ទាំងគុណភាព និងស្តង់ដារ អន្តរជាតិ។ រហូតដល់ពេលនេះ AUPP បានចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យធំៗ ចំនួនពីរ នៅសហរដ្ឋអាមេរិក សម្រាប់ការផ្តល់កម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degrees) ។ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀត ចេញដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ឬសាកលវិទ្យាល័យរដ្ឋហ្វតហេយ (Fort Hays State University) បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅ AUPP៕

បាក់ឌុបបាក់ឌុបបាក់ឌុបបាក់ឌុបបាក់ឌុបបាក់ឌុបបាក់ឌុបបាក់ឌុបបាក់ឌុបបាក់ឌុបបាក់ឌុបអាហារូបករណ៍អាហារូបករណ៍អាហារូបករណ៍អាហារូបករណ៍

មតិយោបល់