សិង្ហបុរី: ខ្សែភាពយន្តម៉ាឡេស៊ីត្រូវបានពាំនាំដោយ ផលិតកល្បី Dain Iskandar បានប្រាប់ថា ភាពយន្ដនេះត្រូវបានគេជ្រើសរើសជាខ្សែភាពយន្តបើកសម្ភោធក្នុង មហោស្រពភាពយន្តអន្តរជាតិ (SGIFF) នៅប្រទេសសិង្ហបុរីនាពេលខាងមុខ ដែលត្រូវនឹងថ្ងៃទី ២៣ វិច្ឆិកាដល់ថ្ងៃទី០៤ ខែ ធ្នូ ។ នេះយោងតាមគេហទំព័រ Channelnewsasia នៅថ្ងៃទី២១ ខែកញ្ញា ។
ភាពយន្តរឿង INTERCHANGE ជាប្រភេទរឿងពាក់ព័ន្ធជាមួយវិញ្ញាណនិងជំនឿអរូបី ដែលមានកំពូលតារាសម្ដែងប្រចាំទូរទស្សន៍ ប្រទេស ម៉ាឡេស៊ី និងលោក Sam Shaheizy ដែលជាកំពូលពានរង្វាន់តារាខ្សែភាពយន្ត ប្រទេស ឥណ្ឌូនេស៊ី រួមទាំងតារាទូរទស្សន៍ លោក Nicholas Saputra ក៏មានសិល្បករ ឥណ្ឌូនេស៊ី ហើយតារាម៉ូដែលក៏ជាតារាសម្តែង កញ្ញា Prisia Nasution និងតារាថ្មីទើបរះប្រចាំសិល្បៈ ម៉ាឡេស៊ី លោក Iedil Putra ។
រឿងនេះជាប្រភេទត្រូវបានចាក់ឫសគល់នៅក្នុងប្រភេទ រឿងព្រេងប្រពៃណីជនជាតិ ដែលមានអាយុកាលជាង១០០ឆ្នាំ នៅលើកោះ Borneo ដែលតួអង្គជាងថតរូបកំលោះម្នាក់ត្រូវបានល្បួងចូលទៅក្នុងពិភពមេធ្មប់នៅលើកោះដ៏អាថ៌កំបាំង ដែលគ្មាននរណាម្នាក់អាចរកផ្លូវចេញរួចឡើយ ខណៈពេលនេះលោកត្រូវបានជួយសង្គ្រោះដោយប៉ូលិស ដែលកំពុងធ្វើការស៊ើបអង្កេតលើរឿងឃាតកម្ម ដែលបានកើតឡើងក្នុងទីក្រុងនៅលើកោះ៕

មតិយោបល់