ព័ត៌មានសុខភាព

ប្រើក្រូចឆ្មារ១ខែ ស្នាមបែកសង្វារនឹងរលុបបាត់អស់

បរទេសៈ ជាទូទៅស្នាមបែកសង្វារកើតមានឡើងដោយសារតែ ការកើនឡើងទម្ងន់ ឬស្រកលឿនពេក, តំណរពូជ, ការប្រើប្រាស់ថ្នាំមួយចំនួន ជាពិសេសការមានផ្ទៃពោះតែម្តង។

បញ្ហាមួយនេះហើយ ដែលស្ត្រីជាច្រើនខំសាកល្បងវិធីសាស្ត្រផ្សេងៗដើម្បីកម្ចាត់វាចោល បើទោះបីជាបានផល ឬមិនបានផលក្តី។ តែទោះជាយ៉ាងណា វិធីដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់ស្នាមបែកសង្វារគឺក្រូចឆ្មា។ ពីព្រោះក្រូចឆ្មារសម្បូរវីតាមីន C, អាស៊ីតខ្លាញ់ និងអាស៊ីត citric ដែលអាចជួយកម្ចាត់កោសិកាស្បែកចាស់ៗដែលងាប់, ជួយព្យាបាលស្នាមសង្វារ, មុន និងស្លាកស្នាមដែលបន្សល់ពីការកើតមុន។

របៀបប្រើប្រាស់៖
– ពុះក្រូចឆ្មារជាពីរ រួចច្របាច់យកទឹកបន្តិចដើម្បីលាបនៅលើតំបន់ដែលរងគ្រោះ។
– ចាប់ផ្តើមម៉ាស្សារាងជារង្វង់ រួចទុកចោលចំនួន ១០នាទី ទើបលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗ។
– ធ្វើឡើងវិញឲ្យបានពីរដងក្នុងមួយថ្ងៃ ហើយក្នុងរយៈពេល ១ខែស្នាមសង្វារនឹងរលាយបាត់អស់។

ម្យ៉ាងវិញទៀត អ្នកអាចប្រើទឹកត្រសក់ និងទឹកក្រូចឆ្មារក្នុងបរិមាណស្មើគ្នា ក៏មានប្រសិទ្ធិភាពដែរ៕

lemon-remove-stretch

មតិយោបល់