ព័ត៌មានកីឡា

Ronaldo ​មិន​សប្បាយ​ចិត្ត ពេល​ត្រូវ​ប្ដូរ​ចេញ​ជា​លើក​ដំបូង​រយៈ​ពេល​៧​ឆ្នាំ​មក​នេះ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញកាយវិការមិនសប្បាយចិត្តនោះទេ អំឡុងពេលត្រូវ Zinedine Zidane ប្ដូរចេញត្រឹមនាទី៧២ ហើយក្រុម Real Madrid បានត្រឹមស្មើជាមួយ Las Palmas ក្នុងលទ្ធផល ២-២ ទៀតនោះ។

អស់រយ:ពេល៧ឆ្នាំមកហើយ ដែល Ronaldo មកលេងនៅក្លឹប Real Madrid ហើយក្នុងរយ:ពេលកន្លងមកនេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការណាក៏ដោយ ក៏រូបគេមិនដែលត្រូវប្ដូរចេញដែរ លើកលែងតែខ្លួនសមដោយខ្លួនឯង។ ទើបតែយប់មិញនេះហើយ ដែលលោក Zidane ហានដករូបគេចេញអំឡុងការប្រកួតត្រឹមនាទី៧២។ លើសពីនេះទៅទៀត ក្រោយដកខ្សែប្រយុទ្ធលំដាប់កំពូលនេះចេញហើយ ក្រុម Real Madrid បែរជាភ្លាត់ឱ្យ Palmas តាមបានស្មើ ២-២ ថែមទៀត។

ហេតុដូច្នេះហើយ បានជា Ronaldo បានបង្ហាញកាយវិការមិនសប្បាយចិត្តនោះទេ ពេលឃើញក្រុមបានតែ១ពិន្ទុ ខណ:ដែលគូប្រជែង barcelona បាន៣ពិន្ទុពេញ៕

zinedine-zidane-offered-his-hand-but-ronaldo2 zinedine-zidane-offered-his-hand-but-ronaldo3 zinedine-zidane-offered-his-hand-but-ronaldo zinedine-zidane-offered-his-hand-but-ronaldo1 zinedine-zidane-offered-his-hand-but-ronaldo5

មតិយោបល់