ថ្នាំពន្យាកំណើតត្រូវបានគេប្រើប្រាស់អស់រយៈពេលជាច្រើនទសវត្សរ៏មកហើយ វាមានប្រសិទ្ធិភាពបំផុតក្នុងការការពារពីការមានផ្ទៃពោះ នៅពេលដែលអ្នកប្រើប្រាស់វាបានត្រឹមត្រូវ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វត្តមានរបស់ថ្នាំពន្យាកំណើតមួយចំនួនអាចផ្តល់ផលប៉ះពាល់ដល់សុខភាពរបស់អ្នក។ ខាងក្រោមនេះជាផលប៉ះពាល់ធ្ងន់ធ្ងរមួយចំនួនដោយសារថ្នាំពន្យាកំណើត៖
ឈឺចាប់ពេលរួមភេទ
លោកវេជ្ជបណ្ឌិតលោក Pena-Robles មានប្រសាសន៏ថា អ្នកអាចមានការឈឺចាប់ត្រង់ឆ្អឹងត្រគាក ដោយសារការសម្រុកចូលរបស់ដៃគូ។ វាអាចប៉ះពាល់ដល់ការរួមភេទដូចជា ទឹករំអិលត្រូវថយចុះ, ថាមពលផ្លូវភេទចុះខ្សោយ។ ប្រសិនបើអ្នកប្រឈមនឹងអាការៈបែបនេះ គួរទៅជួបនឹងគ្រូពេទ្យរកវីដីដោះស្រាយភ្លាម។
ភាពតានតឹង
មនុស្សស្រីអាចប្រឈមនឹងភាពតានតឹង នៅពេលទទួលទានថ្នាំពន្យាកំណើត។ ថ្នាំអ័រម៉ូននេះអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទរបស់ស្ត្រី។ ក្នុងករណីនេះ លោកវេជ្ជបណ្ឌិតអាចចេញវេជ្ជបញ្ជាពីប្រភេទថ្នាំពន្យាកំណើតដែលមិនប៉ះពាល់ដល់អ័រម៉ូន។
កកឈាម
ក្នុងចំណោមស្ត្រី ១០.០០០នាក់ គេរកឃើញថា មានស្ត្រីចំនួនពី ៣-១០នាក់ បានទទួលទានថ្នាំនេះទៅ បណ្តោលឲ្យមានកអាការៈកកឈាម។
ស្ត្រីដែលមានអាយុលើ ៣៥ឆ្នាំ ឡើងទៅ ហើយជក់បារី ឬធាត់ខ្លាំង គឺងាយនឹងកើតបញ្ហាមួយនេះណាស់។ ប្រសិនបើអ្នកជួបនឹងបញ្ហាបែបនេះ ត្រូវទៅជួបគ្រូពេទ្យភ្លាម។
ឈឺមួយចំហៀងក្បាលខ្លាំង
ការប្រើថ្នាំពន្យាកំណើតអាចធ្វើឲ្យកម្រិតអ័រម៉ូនអឺសស្ត្រូសែន របស់អ្នកថយចុះ ធ្វើកើតជំងឺឈឺមួយចំហៀងក្បាល។ លោកវេជ្ជបណ្ឌិត Pena-Robles មានប្រសាសន៍ថា បញ្ហានេះអាចកើតមានឡើង មុនពេលអ្នកមករដូវ និងក្រោយពេលមករដូវ។ អ្នកត្រូវប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិត ហើយសុំផ្លាស់ប្តូរថ្នាំរបស់អ្នក។
ឆ្លងមេរោគផ្សិត
ប្រសិនបើអ្នកកំពុងតែប្រើប្រាស់ថ្នាំពន្យាកំណើត ហើយកើតជំងឺទឹកនោមផ្អែម ឬទទួលទានជាតិស្រវឹងខ្ពស់ ឬក៏ខ្សោយប្រព័ន្ធភាពស៊ាំ អាចធ្វើឲ្យអ្នកងាយនឹងឆ្លងមេរោគផ្សិត។ ដូច្នេះ មានតែប្រើថ្នាំតាមវេជ្ជបញ្ជា ឬក្រែមកម្ចាត់មេរោគផ្សិត។
ផលប៉ះពាល់នៃថ្នាំពន្យាកំណើត
ថ្នាំពន្យាកំណើតត្រូវបានគេទទួលស្គាល់ពីផលប៉ះពាល់របស់វា តាំងពីពេលបង្កើតមកម្ល៉េះ។ ប៉ុន្តែ មានរោគសញ្ញាអាក្រក់មួយចំនួន បណ្តាលមកពីការលេបថ្នាំពន្យាកំណើត ដែលអ្នកមិនបានដឹង៕
មតិយោបល់