កោះកុងៈ ប្រជានេសាទខ្មែរចំនួន៥៥នាក់ រួមជាមួយទូកនេសាទចំនួន១១គ្រឿង ដែលអាជ្ញាធរខេត្តត្រាត ប្រទេសថៃ ចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែកញ្ញា កន្លងទៅ ក្រោយចូលនេសាទក្នុងដែនសមុទ្ររបស់ថៃ ត្រូវបានដោះលែងឲ្យត្រឡប់មកកម្ពុជាវិញហើយ កាលពីវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ។
បើតាមប្រជានេសាទទាំងនោះថា ក្នុងការដោះលែងពួកគាត់នេះ សមត្ថកិច្ចថៃ មិនបានយកលុយកាក់អ្វីនោះទេ ហើយក៏មិនបានធ្វើបាបរាងកាយអ្វីនោះដែរ តែពួកគាត់បានខាតបង់នូវសម្ភារះមួយចំនួនដូចជា មងនេសាទត្រីប្រមាណ៩០ផែ និងទូទឹកកកធំៗ ប្រមាណជា៣០ទូផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ពួកគាត់បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តកោះកុង ដូចជា លោក ប៊ុន លើត អភិបាលខេត្តកោះកុង និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងជួយសម្របសម្រួលទៅលើបញ្ហារបស់ពួកគាត់៕
មតិយោបល់