ការទទួលទានចំណីអាហារដែលសម្បូរសារធាតុគីមី នឹងបង្កឲ្យថ្លើមធ្វើការហួសកម្រិត ហើយបើស្ថានភាពនេះនៅតែបន្តយូរទៅ ថ្លើម ច្បាស់ជាត្រូវទទួលរងនូវការខូចខាតធ្ងន់ធ្ងរ។ នេះជាមូលហេតុដែលអ្នកត្រូវព្យាយាមធ្វើការសម្អាតជាតិពុលចេញពីថ្លើមជាប្រចាំ ក៏ប៉ុន្តែតើត្រូវធ្វើដូចម្តេចដើម្បីសម្អាតជាតិពុលបានទៅ? តាមពិតវិធីសម្អាតជាតិពុលចេញពីថ្លើម គ្មានអ្វីពិបាកនោះទេ ព្រោះឱសថមាននៅក្នុងផ្ទះបាយស្រាប់ គ្រាន់តែអ្នកមិនដឹងតែប៉ុណ្ណោះ។
១.ខ្ទឹមស
ថ្វីបើការទទួលទានខ្ទឹមស ធ្វើឲ្យមានក្លិនមាត់អាក្រក់ក៏ពិតមែន ប៉ុន្តែវាផ្តល់ប្រយោជន៍សម្បើមណាស់សម្រាប់សុខភាពទូទៅ ជាពិសេសការបណ្តេញជាតិពុលចេញពីថ្លើម តែម្តង។ ហេតុផលនោះ ដោយសារតែខ្ទឹមស មានផ្ទុកសារធាតុ Allicin និង Selenium ដែលជាសមាសធាតុសម្អាតថ្លើម ពីធម្មជាតិ។
លើសពីនេះ ខ្ទឹមស ក៏មាផ្ទុកសារធាតុស្ពាន់ធ័រ ដែលអាចកម្ចាត់កាកសំណល់ពុលចេញពីរាងកាយ កាត់បន្ថយបន្ទុករបស់ថ្លើម និងការពារថ្លើមឲ្យមានសុខភាពល្អ។
២.ក្រូចឆ្មារ
ផ្លែឈើធម្មជាតិមួយប្រភេទនេះ ពិតជាពេញនិយមខ្លាំងណាស់សម្រាប់បន្ថែមនៅក្នុងអាហារផ្សេងៗសម្រាប់ស្ត្រីមេផ្ទះទាំងឡាយ ហើយវាក៏សម្បូរទៅដោយវីតាមីន C ដែលល្អសម្រាប់សុខភាពផងដែរ។ ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាមិនទាន់ដឹងទេថា ការទទួលទានទឹកក្រូចឆ្មារ នៅពេលព្រឹក គឺជាវិធីដ៏ល្អក្នុងការជួយបន្សុទ្ធជាតិពុលចេញពីរាងកាយ ក៏ដូចជាថ្លើម បានយ៉ាងល្អ។ តែទោះជាយ៉ាងណា សូមកុំទទួលទាននៅពោះទទេ មានន័យថា ចាំបាយរួចសិនទើបមិនប៉ះពាល់ដល់ក្រពះ។
ក្រៅពីរបស់ទាំងពីរយ៉ាងនេះ នៅមាន ផ្លែប៉ោម ការ៉ុត ផ្លែប័រ ក្រូចថ្លុង និងតែបៃតង ក៏មានសមត្ថភាពក្នុងការសម្អាតជាតិពុលចេញពីថ្លើមដែរ ប្រសិនបើអ្នកទទួលទានជាប្រចាំ៕
ដកស្រង់ពី៖ soha
មតិយោបល់