ព័ត៌មានសិល្បៈ និងកម្សាន្ត

ចំណាយ៣៤០ម៉ឺនដុល្លារ​ ដើម្បីរួមមេត្រីលើយាន្ដអវកាសទៅកាន់ភពព្រះអង្គារ

អាមេរិកៈ ស្ថាបនិក SpaceX លោក Elon Musk បានដាក់បង្ហាញផែនការ បញ្ជូនមនុស្ស ដែលមានចំណាប់អារម្មណ៍ទៅរួមមេត្រី នៅភពព្រះអង្គារនៅសប្តាហ៍មុន ។ លោកមានគោលបំណង ដ៏មានមហិច្ឆតា ក្នុងការកាត់បន្ថយពេលវេលា ធ្វើដំណើរទៅកាន់ភពព្រះអង្គារពី ប្រាំមួយខែមកត្រឹម ៨០ ថ្ងៃ ដោយប្រើប្រាស់ ប្រព័ន្ធដឹកជញ្ជូន ITS (Interplanetary Transport System ) ។ នេះដោយយោងតាមគេហទំព័រ brobible.com នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៦។

យាន្ដអវកាសនេះ មានថាមពលខ្លាំងបំផុត ដែលមិនធ្លាប់មានពីមុនមក ចេញដំណើរម្ដង យ៉ាងហោចណាស់ អាចផ្ទុកមនុស្សចំនួន១០០នាក់ ដើម្បីទៅកាន់ ភពពណ៌ក្រហមនេះបាន ។ក្នុងពេលធ្វើដំណើរ ពួកគេអាចមានភាព សប្បាយរីករាយយ៉ាងខ្លាំង ពេលទៅកាន់ភពព្រះអង្គារ ហើយពួកគេអាចរួមភេទ បាននៅក្នុងរយៈចន្លោះ ៣០ លានម៉ាយក្នុងយាន្ដអវកាសតែប៉ុណ្ណោះ។

គួរបញ្ចាក់ផងដែរថា ចំពោះអ្នកដែលមាន ចំណាប់អារម្មណ៍រួមភេទ នៅលើយាន្ដអវកាស ទៅកាន់ភពព្រះអង្គារ នេះត្រូវចំណាយយ៉ាងហោចណាស់ ៣៤០ម៉ឺនដុល្លារ ដើម្បីសម្រេចគោលដៅ ៕

photo_2016-10-05_11-24-07photo_2016-10-05_11-24-09photo_2016-10-05_11-24-10photo_2016-10-05_11-24-17

មតិយោបល់