ជារៀងរាល់ខែ មនុស្សស្រីធម្មតា តែងតែមករដូវ ព្រោះវាជាធម្មជាតិនៃជីវិតរបស់មនុស្សស្រី នៅពេលចាប់ផ្តើមពេញវ័យ រហូតដល់ពាក់កណ្តាលជីវិតរបស់ពួកគេ។ ទោះជាយ៉ាងណា មានមនុស្សស្រីមួយចំនួន ដែលមិនយល់ដឹង អំពីកំហុស៨យ៉ាងដូចខាងក្រោម ដែលមនុស្សស្រីមិនគួរធ្វើទល់តែសោះ នៅពេលមានរដូវម្តងៗ៖
តមអាហារអាហារ
នៅពេលមនុស្សស្ត្រីមករដូវ ជាវេលាមួយដែលពួកគាត់មានអារម្មណ៍មិនសូវល្អ ហើយមិនចង់ទទួលទានអាហារអ្វីទាំងអស់ ប៉ុន្តែទង្វើបែបនេះពិតជាមិនល្អទល់តែសោះ ព្រោះអំឡុងពេលមានរដូវជាវេលា ដែលមនុស្សស្រីត្រូវវីតាមីន និងសារធាតុរ៉ែជាច្រើន សម្រាប់ទ្រទ្រង់រាងកាយ។
ទទួលទានហួសកម្រិត តាមចិត្តចង់
ផ្ទុយទៅវិញ ស្ត្រីមួយចំនួននៅពេលមានរដូវ បែបមានអាហារចង់ញ៉ាំនេះចង់ញ៉ាំនោះ ដើម្បីបំបាត់មិនអាក្រក់មិនល្អ ដោយមិនខ្វល់ថាជាអាហារផ្អែមខ្លាំង អាហារប្រៃខ្លាំង ឬអាហារមានជាតិសូដ្យូមខ្ពស់យ៉ាងណាក៏ដោយ ហើយអាហារទាំងនេះអាចបំផ្លាញសុខភាពរបស់ពួកគាត់ទៅវិញ។
ធ្វើការហួសកម្រិត
មនុស្សស្រីដែលមានរដូវមិនគួរធ្វើការងារហួសកម្រិតនោះ ព្រោះវាអាចធ្វើឲ្យបាត់បង់ថាមពលច្រើន ហើយអាចប៉ះពាល់ដល់តុល្យភាពរាងកាយរបស់អ្នក។ ដូចនេះអ្នកមិនគួរធ្វើការងារ ឬហាត់ប្រាណឲ្យហួសកម្រិតនោះទេ ហើយត្រូវទទួលទានដំណេកឲ្យបានច្រើន ពោលគឺ ៨ម៉ោងក្នុងមួយយប់៕
មតិយោបល់