ព័ត៌មានសុខភាព

អាថ៌កំបាំងនៃការប្រើផ្លែស្ពឺសម្រាប់សម្រស់

ស្ពឺគឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលសម្បូរទៅដោយវីតាមីន, សារធាតុចិញ្ចឹមល្អបំផុតសម្រាប់សុខភាព និងសម្រស់។ ជាពិសេសបញ្ហាស្បែក, ក្រចក, សក់… ស្ពឺអាចដោះស្រាយបានទាំងអស់។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួននៃការប្រើប្រាស់ផ្លែស្ពឺសម្រាប់សម្រស់៖

១. មុននៅលើដងខ្លួន៖ យកស្ពឺមួយផ្លែកិនឲ្យក្លាយជាល្បាយ រួចលាយជាមួយនឹងទឹកក្រូចឆ្មា (ក្រូចឆ្មាមួយចំហៀង)។ ចាប់ផ្តើមម៉ាស្សានៅលើដងខ្លួនរបស់អ្នកថ្នម ឬកន្លែងដែលកើតមុន។ បន្ទាប់មកត្រូវរងចាំឲ្យស្ងួត ឬល្បាយនេះ​ជ្រាបចូលក្នុងផ្ទៃស្បែកទើលាងសម្អាតចេញ។

២. ហើមត្របកភ្នែក៖ ចិតផ្លែស្ពឺជាចំណិតៗ រួចបិទពីលើត្របកភ្នែករបស់អ្នក។ ទឹកត្រជាក់ៗដែលជ្រាបចេញពីផ្លែស្ពឺ អាចដោះស្រាយបញ្ហាប្រភេទនេះបាន។

៣. សម្អាតស្បែក៖ តើអ្នកចង់ឲ្យស្បែកស្រស់ថ្លាមែនទេ? អ្នកគ្រាន់តែយកផ្លែស្ពឺកិនឲ្យក្លាយជា ល្បាយរួចយកលាបលើផ្ទៃមុខ រួចរងចាំ៥នាទីទើបលាងជម្រះចេញ។ វិធីនេះអាចជួយកកាត់បន្ថយការរលាក និងការកើតមុនយ៉ាងមានប្រសិទ្ធិភាព។

៤. ជួយឲ្យក្រចករឹងមាំ៖ ការបរិភោគផ្លែស្ពឺទៀងទាត់ អាចជួយឲ្យក្រចករឹងមាំ ដោយសារតែវីតាមីន C និងវីតាមីន B របស់វា។ ម្យ៉ាងវិញទៀត អ្នកគ្រាន់តែកិនផ្លែស្ពឺលាយជាមួយនឹងសាច់ប្រទាលកន្ទុយក្រពើបន្តិច ហើយលាបនៅលើក្រចកដៃក៏បាន។

៥. កាត់បន្ថយភាពចាស់៖ ផ្លែស្ពឺអាចជួយបំផ្លាញ់ពពួករ៉ាឌីកាល់សេរី ដែលជាមេក្លោងនៅពីក្រោយភាពចាស់។ ដូច្នេះប្រសិនបើអ្នកចង់បានសម្រស់ក្មេងជាងវ័យ សូមកិនផ្លែស្ពឺឲ្យក្លាយល្បាយធ្វើជាម៉ាសបិទមុខឲ្យស្ងួត ទើបលាងជម្រះចេញ។

៦. ជ្រុះសក់៖ ផ្លែស្ពឺអាចជួយកាត់បន្ថយការជ្រុះសក់យ៉ាងពូកែ ព្រោះវាសម្បូរទៅដោយវីតាមីន B និងសារធាតុចិញ្ចឹម ដែលមានសារៈសំខាន់បំផុតសម្រាប់ការលូតលាស់នៃសក់។ ដូច្នេះអ្នកគ្រាន់តែយកផ្លែស្ពឺកិនឲ្យក្លាយជាល្បាយ ហើយលាបឲ្យសព្វពេញស្បែកក្បាលមួយស្របក់ធំ ទើបលាងសម្អាតចេញ។

សូមព្យាយាមអនុវត្តវិធីនេះយ៉ាងហោចណាស់ឲ្យបាន ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ អ្នកនឹងឆាប់ទទួលបានផល។ រូបមន្តធម្មជាមួយនេះមិនបង្កឲ្យប៉ះពាល់ដល់ស្បែកនោះទេ ហើយអាចប្រើបានជាមួយនឹងស្បែកគ្រប់ប្រភេទ៕

star-fruit-for-beauty

មតិយោបល់