មនុស្សដែលមានថ្ពាល់ខួចត្រូវគេបានប្រមាណឃើញថា មានប្រហែលជា ២០% នៃប្រជាជនទាំងអស់នៅទូទាំងពិភពលោក។ មនុស្សដែលមានថ្ពាល់ខួចពិតជាគួរឲ្យស្រឡាញ់ ហើយបើតាមចាស់បុរាណជឿថា មនុស្សប្រភេទនេះពិតជាមានសំណាង ហើយមានសុភមង្គលនៅក្នុងជីវិត។
ពេលខ្លះយើងមើលមិនដឹងថា អ្នកណាមានថ្ពាល់ខួចឬអត់នោះទេ លុះត្រាតែពួកគេសើច។ ចំណែកឯកអ្នកខ្លះទៀត មានថ្ពាល់ខួចតែម្ខាងប៉ុណ្ណោះ។
ចុះហេតុអ្វីបានជាងអ្នក ឬមនុស្សផ្សេងៗទៀតមិនមានថ្ពាល់ខួចដែរ?
ថ្ពាល់ខួចត្រូវបានកើតឡើងដោយសារតែកង្វះនៃសរសៃសាច់ដុំ ឬសាច់ដុំមិនបានអភិវឌ្ឍគ្រប់គ្រាន់នៅពេលបង្កកំណើត ទើបធ្វើឲ្យមានស្នាមខូង ឬថ្ពាល់ខួចកើតឡើង។
ប៉ុន្តែស្នាមខួចនេះអាចបាត់ទៅវិញ ប្រសិបើសាច់ដុំលូតលាស់គ្រប់គ្រាន់នៅពេលដែលពួកគេធំឡើង។ ដូចគ្នានេះផងដែរ ថ្ពាល់ខួច ឬចង្ការព្រែក ក៏អាចបណ្តោលមកពីតំណពូជដែរ។
ប្រសិនបើក្នុងចំណោមឪពុកម្តាយទាំងពីរ មាននរណាម្នាក់ថ្ពាល់ខួច ឱកាសដែលកូនទទួលបានគឺ ២៥ ទៅ ៥០%។ តែប្រសិនបើឪពុកម្តាយមានថ្ពាល់ខួចទាំងពីរ ឱកាសដែលកូនទទួលបានគឺ ៥០ ទៅ ១០០%៕

មតិយោបល់