ហ្វីលីពីនៈ បើតាមប៉ូលិស បាននិយាយថា ក្រុមបាតុករហ្វីលីពីនជាង ១.០០០ នាក់ បានប៉ះទង្គិចគ្នាជាមួយប៉ូលិស នៅខាងក្រៅស្ថានទូតអាមេរិកប្រចាំរដ្ឋធានីម៉ានីល បន្ទាប់ពីពួកគេទាមទារឲ្យយោធាសហរដ្ឋអាមេរិក ចាកចេញពីប្រទេសរបស់ខ្លួន ដោយគ្រាំទ្រនឹងគោលជំហរប្រធានាធិបតីលោក Duterte ថា នឹងមិនពឹងអាមេរិកទៀតទេ។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៦។
យ៉ាងហោចណាស់មនុស្ស ២៣ នាក់ ត្រូវបានចាប់ខ្លួន និង ៥០ នាក់ទៀតរងរបួស នៅក្នុងការប៉ះទង្គិចគ្នាហិង្សានេះ បន្ទាប់ប៉ូលិសបានបើកទ្បានបំបុក លើក្រុមបាតុករដែលកំពុងទាមទារឲ្យទាហារអាមរិក ចាកចេញពីទឹកដីរបស់ខ្លួន កាលពីម្សិលមិញ៕
មតិយោបល់