ព័ត៌មានសុខភាព

ធាតុផ្សំ ៤មុខគ្រប់គ្រាន់សម្រាប់ព្យាបាលសក់ឲ្យដុះក្រាស់ឡើងវិញ

ការជ្រុះសក់ គឺជាបញ្ហាដ៏គួរឲ្យបារម្ភខ្លាំងបំផុតសម្រាប់មនុស្សជាច្រើនៅក្នុងពិភពលោក។ មូលហេតុដ៏ធំអាចបង្កឡើងដោយសារតែភាពតានតឹង, ការផ្លាស់ប្តូរអ័រម៉ូន និងករណីប្រើប្រាស់ថ្នាំលាបសក់ហួសហេតុពេក។

បើតាមការសិក្សាថ្មីៗនេះក៏បានបង្ហាញដែរថា មានកត្តាផ្សេងទៀតដែលជះឥទ្ធិពលទៅលើបញ្ហាជ្រុះសក់ គឺការទទួលអាហារដែលកង្វះសារធាតុចិញ្ចឹម។

ប៉ុន្តែមិនមែនគ្មានវិធីដោះស្រាយនោះទេ ប្រសិនបើអ្នកប្រើប្រាស់រូបមន្តខាងក្រោមនេះ សក់នឹងឈប់ជ្រុះ ហើយប្រែជាដុះក្រាស់ដូចដើមវិញ។

ធាតុផ្សំ៖
– ចេកមួយកំណាត់
– ស៊ុតលឿង ១គ្រាប់
– ទឹកឃ្មុំសុទ្ធ ១ស្លាបព្រាបាយ
– ស្រាបៀរកន្លះពែង

ការអនុវត្ត៖
– លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាឲ្យក្លាយជាល្បាយសាច់មួយ
– បន្ទាប់មកអនុវត្តនៅលើល្បែកក្បាល ឬកន្លែងដែលជ្រុះសក់ច្រើន
– ទុកយ៉ាងហោចណាស់ឲ្យបានរយៈពេល ២ម៉ោង ទើបលាងសម្អាតចេញ

ក្នុងពេលអនុវត្តប្រសិនបើអ្នកមានអារម្មណ៍ថាក្តៅតិចៗ បានន័យថាការព្យាបាលនេះកំពុងតែមានប្រសិទ្ធិភាព៕

grow-your-hair

មតិយោបល់