ព័ត៌មានសុខភាព

ដឹងទេ! អត់ងូតទឹក២ថ្ងៃ មានរឿងអ្វីកើតឡើង

តើអ្នកដែលធា្លប់ខ្ជិលងូតទឹកជាប់ៗគ្នាចំនួន ២ថ្ងៃដែរទេ? មានហេតុផលជាច្រើនដែលអ្នកមិនគួរខានងូតទឹក ព្រោះវាមិនត្រឹមតែធ្វើឲ្យមានក្លិនស្អុយនោះទេ រាងកាយក៏ត្រូវប្រឈមមុខជាមួយបញ្ហាសុខភាពជាច្រើនផងដែរ។ ខាងក្រោមនេះ បញ្ហាសុខភាពមួយចំនួនដែលបង្ករដោយសារតែការមិនបានងូតទឹក៖

១. បង្កើតបាក់តេរី
ញើសរបស់អ្នកនឹងធ្វើឲ្យខ្លួនរបស់អ្នកមានក្លិនមិនល្អ។ ម្យ៉ាងទៀតញើស ជាភ្នាក់ងារបង្កើតបាក់តេរី ហើយប្រសិនបើអ្នកមិនសម្អាតញើសឲ្យបានទៀងទាត់ បាក់តេរីនឹងឆ្លៀតឱកាសបង្កើតកូនចៅកាន់តែច្រើននៅលើខ្លួនប្រាណរបស់អ្នក ហើយស្បែករបស់អ្នកនឹងមានបញ្ហានៅថ្ងៃណាមួយ។

២. កើតមុន និងអាចម៍រុយ

មុន និងអាចម៍រុយ តែងតែកើតមានចំពោះមនុស្សដែលមិនសូវលាងសម្អាតរាងកាយ នៅពេលព្រឹក និងមុនពេលចូលគេង។ នៅពេលដែលអ្នកមិនសូវងូតទឹក ប្រៀបដូចជាទុកឱកាសឲ្យមុន និងអាចម៍រុយកើតមាននៅលើផ្ទៃមុខ និងដងខ្លួនរបស់អ្នកហើយ។

៣. គ្របដណ្តប់ដោយមេរោគ
តាមពិតទៅ ទោះជាអ្នកងូតទឹករួចហើយក៏ដោយ ក៏នៅលើខ្លួនប្រាណរបស់អ្នកមានបាក់តេរីរាប់លានដែរ តែបាក់តេរីទាំងនោះ ខ្លះមានប្រយោជន៍ចំពោះសុខភាពស្បែករបស់អ្នក។ ប៉ុន្តែបើអ្នកមិនបានងូតទឹកច្រើនថ្ងៃ នោះមេរោគនៅជាប់ខ្លួន អាចឆ្លងចូលទៅក្នុងភ្នែក និងច្រមុះ តាមរយៈដៃរបស់អ្នក ហើយបង្ករឲ្យកើតជំងឺរាគរូស និងផ្តាសាយជាដើម។

៤. រលាកស្បែក ចេញពណ៌ត្នោតពពាលៗ
ការមិនងូតទឹក ធ្វើឲ្យភាពកខ្វក់ប្រមូលផ្តុំលើស្បែករបស់អ្នកកាន់តែច្រើន ហើយបង្កើតជា ពណ៌ត្នោតពពាលៗលើស្បែក។ ទាំងនេះជារោគសញ្ញា ដែលតម្រូវឲ្យអ្នកទៅមន្ទីរពេទ្យ ដើម្បី ធ្វើការព្យាបាល។

៥. ការរលាកស្បែក
ការរលាកស្បែក កើតឡើតដោយសារស្បែករបស់អ្នកមានភាពស្ងួតពេក ហើយបង្ករឲ្យឡើងកន្ទួលក្រហម រមាស់ស្បែក។ ប្រសិនអ្នកនៅតែមិនព្រមងូតទឹកសម្អាតរាងកាយទៀត អាការៈនឹងអាក្រក់កាន់តែខ្លាំង ដូច្នេះអ្នកគួរតែងូតទឹកឲ្យបានទៀងទាត់។

៦. សក់មានជាតិប្រេងច្រើនពេក

នៅពេលដែលអ្នកមិនបានងូតទឹកជាច្រើនថ្ងៃ ការបែកញើសលើក្បាលរបស់អ្នកបានឲ្យសក់របស់អ្នកមានជាតិប្រេងច្រើន។ មិនត្រឹមតែធ្វើសក់នឹងមានក្លិនអាក្រក់ ហើយត្រូវប្រឈមមុខនឹងបញ្ហាជ្រុះសក់ ដោយបាក់តេរីដែលបានជ្រាបលើស្បែកក្បាលទៅបំផ្លាញឬសសក់ចោលគ្មានសល់៕

មតិយោបល់