មណ្ឌលគិរីៈ នៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពេជ្រាដា បានឃាត់រថយន្តដឹកឈើចំនួន០១គ្រឿង ស្ថិតនៅចំណុច ភូមិពូលូង ឃុំរមនា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
បើយោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនល្មើសម្នាក់
បន្ថែមពីនោះដែរ កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន រថយន្តសាំយ៉ុង និងផ្ទុកឈើប្រណិតពេញមួយរថយន្ត(មិនទាន់វាស់វែង)។
ក្រោយការបង្ក្រាបជនសង្ស័យ និងវត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធីច្បាប់៕
https://youtu.be/5Hwfck7Edow
មតិយោបល់