ព័ត៌មានសិល្បៈ និងកម្សាន្ត

បទ «ជីវិតអ្នកប្រដាល់​» ត្រូវបានក្រសួងបញ្ឈប់ឲ្យផ្សាយតាំង​ពី១ខែមុន​

បទ​​​ ​​​​​​​«​ជី​​​វិ​​​ត​​​អ្ន​​​ក​​​​ប្រ​ដា​​​ល់​​​​​​​​​»​​​​ ​​ក្រោ​​​​យ​​​ចេ​​​ញ​​​លើ​​​ទី​ផ្សា​​​រ​​​​​​ទ​​​​ទួ​​​ល​​​បា​​​ន​​​កា​​​​រ​​​​គាំ​​​ទ្រ​​​ខ្លាំ​​​ង​​​ ​​​ប៉ុ​​​ន្តែ​​​​​​​ទ​​​ន្ទឹ​​​ម​​​ជា​​​មួ​​​យ​នឹ​​​ង​​​គ្នា​​​នោះ​​​ដែ​​​រ​​​ ​​​ក៏​​​​ទ​​​ទួ​​​ល​​​បា​​​ន​​​កា​​​រ​​​រិះ​​​គ​​​ន់​​​ឲ្យ​​​កែ​​​ពា​​​​ក្យ​​​ខ្លះ​​​ៗ​​​​ ​​​ហើ​​​យ​​​​ក៏​​​ត្រូ​វ​​​​​បា​​​ន​​​ក្រ​​​សួ​​​ង​​​​​​​យ​​​ក​​​ប​​​ទ​​​ ​​​មួ​​​យ​​​នេះ​​​​​​​ដា​​​ក់​​​លើ​​​តុ​​​ ​​​ដើ​​​ម្បី​​​ដោះ​​​ស្រា​​​យ​​​​​​​ប​​​ញ្ហា​​​​​ដែ​​​ល​​​កើ​​​ត​​​​មា​​​​​ន និងដាក់បម្រាម​មួយចំនួន​ ។​

ជុំវិញបញ្ហាដ៏រសើបមួយនេះ វាកំពុងធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ ដោយអ្នកខ្លះ​បញ្ចេញ​ទាំងមតិស្របគាំទ្រ​បទនេះ និងបញ្ចេញមតិខ្វែង គាំទ្រ​បម្រាម​របស់ក្រសួង ។

ត្រង់ចំណុចនេះ លោក ងួន សុបិន ដែលជា​អ្នកនិពន្ធ និងជា​តារាសម្តែង​កំពុងពេញនិយមបានប្រាប់ Post News តាមរយៈ​ Messenger ហ្វេសប៊ុ​ក​ឲ្យដឹងថា តាមពិត រឿងរ៉ាវ​ពាក់ព័ន្ធនឹងបទចម្រៀងនេះ បានបញ្ចប់កាលពី ១ខែ មុន ប៉ុន្តែមិនដឹងថា គេហទំព័រ​ក្នុងស្រុកមួយនោះ មានបំណង​អ្វី បាន​ជាឆ្កឹះឡើងវិញយ៉ាង​ដូច្នោះ ។​

លោក ងួន សុបិន ថា «តាមពិតយើងរឿង​ការរិះគន់ពីក្រសួងវប្បធម៌ និង សហព័ន្ធ​កីឡា ខ្ញុំ​ទទួលបានការរិះគន់ ពីគាត់ តែយើង​បានជជែកវែកញែកនៅលើតុហើយៗ និងបានសម្របសម្រួលតាមរយៈការងារអស់ហ្នឹង ជិត​មួយខែទៅហើយ អ៊ីចឹងព័ត៌មានចុះផ្សាយថ្មីៗនេះ យើង​អត់ដឹងប្រភពគាត់លេចឭពីណា​នោះទេ »។​
កវីនិពន្ធខាងលើ បានបញ្ជាក់ថា បទ «​ជី​​​វិ​​​ត​​​អ្ន​​​ក​​​​ប្រ​ដា​​​ល់​​​​​​​​​»​​​​ នេះ​ត្រូវបានក្រសួង​ បញ្ឈប់មិនឲ្យផ្សព្វផ្សាយ​ គ្រប់បណ្តាញផ្សព្វផ្សាយ​ទាំង​អស់៕​

ngoun-soben

មតិយោបល់