ព័ត៌មានសុខភាព

អាហារ៣ប្រភេទ បើញ៉ាំមិនចេះគិត មាត់នឹងធំក្លិនស្អុយ

ខ្យល់ដង្ហើមបរិសុទ្ធ មិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាប៉ុណ្ណោះទេ ថែមទាំងមានទំនុកចិត្តក្នុងកាបង្តើតទំនាក់ទំនងជាមួយនឹងអ្នកដទៃថែមទៀត។ ផ្ទុយទៅវិញប្រសិនបើអ្នកមានខ្យល់ដង្ហើមអាក្រក់វិញនោះ គ្មាននរណាម្នាក់ចង់នៅក្បែរ ឬនិយាយជាមួយអ្នកឡើយ។

ហេតុអ្វីទើបអ្នកមានដង្ហើមអាក្រក់? ក្រៅពីខ្វះអនាម័យមាត់ធ្មេញ នៅមានអាហារមួយចំនួនទៀតក៏ជាដើមហេតុសំខាន់ក្នុងការធ្វើឲ្យមាត់ធំក្លិនស្អុយផងដែរ។

១.ភេសជ្ជៈមានជាតិស្ករ និងស្ករគ្រាប់
ជាតិស្ករ មិនត្រឹតែជាសត្រូវដ៏ធំបំផុតសម្រាប់ធ្មេញនោះទេ វាក៏ជាភ្នាក់ងារដ៏សំខាន់សម្រាប់បង្កើតបាក់តេរីនៅក្នុងប្រអប់មាត់។ ទោះបីជាអ្នកដុសសម្អាតធ្មេញយ៉ាងណា ក៏មិនអាចជម្រះអស់ដែរ នេះហើយជាមូលហេតុមួយដែលធ្វើឲ្យអ្នកមានក្លិនមាត់អាក្រក់។

២.គ្រឿងស្រវឹង
ជាតិអាល់កុលនៅក្នុងគ្រឿងស្រវឹង អាចបណ្តោលឲ្យមាត់មានភាពស្ងួត ហើយវានឹងបំលែងចូលទៅក្នុងឈាម បន្ទាប់មកចូលទៅលើសួត។ នេះហើយជាមូលហេតុមួយទៀត ដែលធ្វើឲ្យការបញ្ចេញខ្យល់ដង្ហើមរបស់អ្នកធំក្លិនអាក្រក់។ ដូច្នេះ ប្រសិនបើអ្នកចង់បានមាត់ធ្មេញមានសុខភាពល្អ គួរតែកាត់បន្ថយការទទួលទានគ្រឿងស្រវឹង ឬឈប់ទទួលទានតែម្តងកាន់តែប្រសើរ។

៣.ខ្ទឹមបារាំង និងខ្ទឹមស
ខ្ទឹមទាំងពីរប្រភេទនេះ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ផ្សំនៅក្នុងអាហារផ្សេងៗស្ទើរតែរៀងរាល់ថ្ងៃ ហើយវាក៏ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពផងដែរ។ តែគួរឲ្យស្តាយ ដោយសារតែសារធាតុស្ពាន់ធ័ររបស់វាដែលត្រូវបញ្ចេញតាមរយៈទឹកមាត់ និងចរន្តឈាម នៅពេលយើងញ៉ាំ អាចបណ្តោលឲ្យមានខ្យល់ដង្ហើមអាក្រក់។ យកល្អ អ្នកគួរតែកាត់បន្ថយការទទួលទានអាហារប្រភេទនេះ ឬព្យាយាមសម្អាតមាត់ធ្មេញឲ្យត្រឹមត្រូវក្រោយពេលបរិភោគរួច៕

ប្រភពៈ boldsky

មតិយោបល់