ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន២នាក់ ករណីកាន់កាំបិតផ្គាក់ជាប់ខ្លួន

ភ្នំពេញៈ យុវជន២នាក់ ត្រូវាបាននគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនក្នុងករណីកាន់កាប់អាវុធ(កាំបិតផ្គាក់)១នៅជាប់ខ្លួន កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់មានឈ្មោះ ទី១ឈ្មោះម៉ៅ ពិទូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប និងទី២ឈ្មោះ ហ៊ ធុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង២ស្នាក់នៅភូមិរោងចក្រ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានបន្តថា មុននឹងឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងប៉ុស្តិ៍បានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ លុះមកដល់ចំណុចខាងលើក៏ឃើញពួកគេជិះម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1CL-7989 ដោយមានកាំបិតផ្គាក់១នៅជាប់នឹងម៉ូតូ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ចំណែកជនសង្ស័យ បានឆ្លើយសារភាពថា កាំបិតនេះពិតជារបស់ខ្លួនមែន ប៉ុន្តែគេពុំបានយកទៅប្រព្រឹត្តបទល្មើសអ្វីទេ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរបន្ត៕

ឃាត់ព្រោះកាំបិតផ្គាក់ឃាត់ព្រោះកាំបិតផ្គាក់

មតិយោបល់