ព័ត៌មានសុខភាព

ថ្នាំពន្យាកំណើតសម្រាប់បុរសនឹងបង្ហាញខ្លួននៅឆ្នាំ ២០២១

បរទេសៈ អ្នកវិទ្យាសាស្ត្រអង់គ្លេសបានរកឃើញថ្នាំថ្មីសម្រាប់រារាំងដល់ការមានផ្ទៃពោះ ដែលបុរសត្រូវប្រើមុនពេលរួមភេទប៉ុន្មាននាទី។

birth-for-men1

អ្នកជំនាញមកពីសាសកវិទ្យាល័យ Wolverhampton (អង់គ្លេស) បានសហការជាមួយអ្នកជំនាញនៅ ព័រទុយហ្គាល់ បានរកឃើញថ្នាំព្យាកំណើតថ្មីសម្រាប់បុរស ដែលមានសមាសធាតុរលាយជ្រាបចូលទៅក្នុងកោសិកាមេជីវិតឈ្មោល។

ដូច្នេះហើយថ្នាំនេះនឹងបង្ហាញខ្លួននៅលើទីផ្សារក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត ដែលមានសមត្ថភាពរារាំងមេជីវិតឈ្មោល និងស៊ុតមិនឲ្យជួបគ្នា។

លោកសាស្ត្រាចារ្យ John HowI នៅសាកលវិទ្យាល័យ Wolverhampton បង្ហាញថា (លទ្ធផលបានបង្ហាញភ្លាមៗ នៅពេលដែលពួកគេចាក់បញ្ចូលថ្នាំនេះទៅក្នុងមេជីវិតឈ្មោលដែលមានសុខភាពល្អ ហើយក្នុងរយៈពេលពីរបីនាទីក្រោយមកមេជីវិតឈ្មោលពុំអាចផ្លាស់ប្តូរទីបានឡើយ)។

birth-for-men

បច្ចុប្បន្នឱថសនេះត្រូវបានគេធ្វើតេស្តលើសត្វគោ និងមេជីវិតឈ្មោលរបស់មនុស្ស។ វាត្រូវបានគេរំពឹងថា ក្នុងរយៈពេល ៣ឆ្នាំទៀត ថ្នាំនេះនឹងត្រូវបានសាកល្បងលើមនុស្សផ្ទាល់ ដោយការលេប ឬការចាក់បញ្ចូល។

បើយោងតាមសាស្ត្រាចារ្យ John Guillebaud អ្នកជំនាញផ្នែកសុខភាពបន្តពូជនៅសាលកវិទ្យាល័យ London បានបង្ហាញទៀតថា “ថ្នាំពន្យាកំណើតសម្រាប់បុរសមានប្រសិទ្ធភាពយ៉ាងខ្លាំងសម្រាប់គូស្វាមីភរិយាជាច្រើន ជាពិសេសក្នុងករណីដែលស្ត្រីមិនអាចប្រើថ្នាំព្យាកំណើតក៏ព្រោះតែបញ្ហាសុខភាព”។

លើសពីនេះទៅទៀត ថ្នាំព្យាកំណើតថ្មីមួយប្រភេទនេះអាចជួយគ្រប់គ្រងការមានកូនសម្រាប់បុរស និងអាចជៀសផុតពីការមានកូនដោយចៃដន្យ៕

មតិយោបល់