បរទេសៈ ដូចដែលយើងបានមើលការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ “Hello again” របស់ MAC រួចមក លោក Sébastien បានប្រាប់ទៅមិត្តរួមក្រុមគាត់ទាំងអស់ថា ក្នុងគំនិតរបស់គាត់ 1Password + Touch ID + MacBook Pro រួមបញ្ចូលគ្នានឹងបង្កើតភាពដ៏អស្ចារ្យមួយ រួមជាមួយអ្វីដែលវានឹងត្រូវធ្វើ។
អ្នកអភិវឌ្ឍន៍កម្មវិធី 1Password លោក AgileBits បានទទួលស្គាល់ជាផ្លូវការថា ក្នុងការប្រកាសកំណត់ហេតុ ដែលពួកគេខិតខំធ្វើការអនុវត្ត សម្រាប់ការស្កេនក្រយៅដៃ តាមរយៈ MacBook Pro’s Touch Bar ជំនាន់ថ្មី ដែលនាំឲ្យអ្នកប្រើប្រាស់អាចចាក់សោរការពារកម្មវិធីប្រើប្រាស់ ជាមួយនឹងការស្កេនក្រយៅដៃរបស់ពួកគេ។
«ថ្មីៗនេះ MacBook Pro ជំនាន់ថ្មី ដែលមានការស្កេនក្រយៅដៃ អាចពាំនាំអារម្មណ៍មួយដ៏អស្ចារ្យសម្រាប់អ្នក ដែរធ្លាប់ប្រើប្រាស់តែលើទូរស័ព្ទ iPhone មកកាន់ Mac របស់អស់លោកអ្នកនៅពេលនេះ និងអាចនិយាយបានថាល្អប្រសើរជាងការគិតរបស់ពួកយើងទៅទៀត» សម្តីរបស់លោក AgileBits។
ពួកគេក៏បានចែករំលែកនូវវីដេអូបង្ហាញចេញពីការដំណើរការសកម្មភាពមុខងារមួយនេះពីក្នុងកម្មវិធី Xcode ដែលផ្តល់ជូននូវការមើលមួយភ្លេត នឹងណែនាំពួកយើងឲ្យស្គាល់ពីអ្វីដែរកំពុងឆ្ងល់ចំពោះមុខងារមួយនេះ៕
https://youtu.be/uHBLN4GiMZU
មតិយោបល់