ព័ត៌មានជាតិ

ខឹងម្តាយមិនជួយខ្ចីលុយធនាគារឲ្យ បង្កហិង្សាពេញផ្ទះត្រូវសមត្ថកិច្ចចាប់ខ្លួន

កណ្តាល: បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ ខឹងនឹងម្តាយដែលមិនជួយខ្ចីលុយធនាគារឲ្យ ក៏រករឿង បង្កហិង្សាវាយអ្នកផ្ទះបណ្តាលឲ្យរងរបួស និងខូចខាតជញ្ជាំងផ្ទះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនខាងលើនេះមានឈ្មោះ ស្រ៊ុន ហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ដំបងឬស្សីចំនួន១ និងអំបោសជូតការ៉ូដងដែកចំនួន១ និងបានបង្ករបួស បណ្ដាលឲ្យមនុស្សម្នាក់របួសខូចជញ្ជាំងផ្ទះ ស័ង្កសី ចំនួន៤កន្លែង និងអង្ករប្រហែលកន្លះតៅ។ ចំណែកជនរងគ្រោះទី១ឈ្មោះ ឡាំង វន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរកសិករ ត្រូវជាម្ដាយបង្កើតជនសង្ស័យ និងទី២ឈ្មោះ ទេស សាក់ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ ត្រូវជាបងថ្លៃជនសង្ស័យ អ្នកទាំង២ ស្នាក់នៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ជាមួយគ្នា។

ប្រភពព័ត៌មានពីគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ បាន ធី ត្រូវជាប្រពន្ធ បានប្រើឲ្យប្ដីឈ្មោះហេង ដែលជនសង្ស័យ ឲ្យជួយទិញដូងទុំឲ្យម្ដាយឈ្មោះ ឡាំង វន ពេលនោះជនសង្ស័យ ប្រកែកមិនទិញផ្លែដូងទេ ហើយបានខឹងម្ដាយថាមិនជួយខ្ចីលុយធនាគារឲ្យមកខ្លួន រីឯឈ្មោះស្រ៊ុន ម៉ៅ ត្រូវជាបងស្រីបង្កើត ម្ដាយចេះខ្ចីលុយធនាគារឲ្យ ពេលនេះអ្នកទាំងពីរបានឈ្លោះប្រកែកគ្នារវាងម្ដាយនិងកូន ស្រាប់តែជនសង្ស័យ ចាក់អង្ករចោលមកដីអស់ប្រហែលកន្លះតៅ និងយកអំបោសដងដែកវាយ គោយន្ដមិនបណ្ដាលឲ្យខូចខាតទេ រួចជេរបញ្ចោរមកលើឈ្មោះម៉ៅ ជាបងស្រី ចំណែកឈ្មោះទេស សាក់ ជាបងថ្លៃ ពេលឮដូច្នេះ ក៏ចូលមកឃាត់ ស្រាប់តែជនសង្ស័យ បបួលឈ្មោះសាក់ វាយតប់គ្នា ឈ្មោះសាក់ មិនបានតបតទេ ហើយបានដើរចេញ ភ្លាមនោះជនសង្ស័យ បានយកដំបងឬស្សីវាយត្រូវក្បាលជង្គង់ខាងឆ្វេងឈ្មោះសាក់ ចំនួន១ដំបង ហូរឈាម ឈ្មោះសាក់ ក៏បានរត់ចេញពីជនសង្ស័យបាត់ទៅ បន្ទាប់មកជនសង្ស័យក៏បានយកដំបងឬស្សីដដែល វាយជញ្ជាំងផ្ទះឈ្មោះសាក់ ដែលធ្វើអំពីសង្ក័សី បណ្ដាលឲ្យធ្លុះធ្លាយចំនួន៤កន្លែង ។

ពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំ បានចុះទៅអន្ដរាគមន៍ដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនឈ្មោះ ស្រ៊ុន ហេង រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនិតីវិធីច្បាប់ ៕

បង្កហិង្សា

បង្កហិង្សា

បង្កហិង្សា

បង្កហិង្សា

បង្កហិង្សា

បង្កហិង្សា

មតិយោបល់