ពេលវេលាទទួលទានដំណេក របស់មនុស្សម្នាក់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាព។ ប៉ុន្តែ មនុស្សមួយចំនួនច្រើនតែងមានបញ្ហាសុខភាព ដោយសារតែការគេងមិនបានគ្រប់គ្រាន់ទៅតាមតម្រូវការ។ ដូច្នេះ ដើម្បីមានសុខភាពល្អ មនុស្សគ្រប់រូបត្រូវតែទទួលទានដំណេកឲ្យបានត្រឹមត្រូវទៅតាមវ័យ។
ទារកដែលទើបនិងកើត (អាយុពីមួយ១ថ្ងៃ ដល់៣ខែ) ត្រូវគេងឲ្យបាន ១៤ទៅ ១៧ម៉ោង។
ទារក (អាយុ៤ខែ ដល់១១ខែ) ត្រូវគេងឲ្យបាន ១២ម៉ោងទៅ១៥ម៉ោង។
កុមារ (អាយុ១ឆ្នាំ ដល់ ២ឆ្នាំ) ត្រូវគេងឲ្យបាន ១១ទៅ១៤ម៉ោង។
ក្មេង (អាយុ៣ឆ្នាំ ដល់៥ឆ្នាំ) ត្រូវគេងឲ្យបាន ១០ទៅ ១៣ម៉ោង។
ក្មេងអាចចូលរៀនបាន (អាយុ៦ឆ្នាំ ដល់ ១៣ឆ្នាំ) ត្រូវគេងឲ្យបាន ៩ទៅ ១១ម៉ោង។
មនុស្សវ័យជំទង់ (អាយុ១៤ឆ្នាំ ដល់១៧ឆ្នាំ) ត្រូវគេងឲ្យបាន ៨ទៅ១១ម៉ោង។
យុវវ័យ (អាយុ១៨ឆ្នាំ ដល់ ២៥ឆ្នាំ) ត្រូវគេងឲ្យបាន ៧ទៅ៩ម៉ោង។
មនុស្សពេញវ័យ (អាយុ២៦ឆ្នាំ ដល់៦៤ឆ្នាំ) ត្រូវគេងឲ្យបាន ៧ទៅ៩ម៉ោង។
មនុស្សចាស់ (អាយុលើលពី ៦៥ឆ្នាំ) ត្រូវគេងឲ្យបាន ៧ទៅ៨ម៉ោង។
ដូចនេះហើយប្រសិនបើអ្នកមានអាយុដូចការរៀបរាប់ខាងលើ គួរតែទទួលទានដំណេកឲ្យបានត្រឹមត្រូវទៅតាមអ្វីដែលអ្នកជំនាយបានណែនាំ ព្រោះមនុស្សដែលគេងបានតិចជាង ៧ម៉ោងក្នុងមួយយប់ អាចមានបញ្ហាដូចជាការឡើងទម្ងន់ ធាត់ហួសកម្រិត និងជំងឺទឹកនោមផ្អែមជាដើម៕
មតិយោបល់