ប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិពណ៌បៃតងមួយប្រភេទដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់។ ជាពិសេសវាមានសមត្ថភាពក្នុងការកែប្រែពណ៌សម្បុរស្បែកឲ្យភ្លឺថ្លា ផ្តល់សំណើមដល់ស្បែក បញ្ឈប់បញ្ហាសក់ខូច កម្ចាត់មុន ជាំ ជាដើម។
ប៉ុន្តែថ្ងៃនេះ postnews នឹងធ្វើការបង្ហាញពីវិធីបង្កើតឱសថធម្មជាតិមួយបែប ដែលផ្សំឡើងពីប្រទាលកន្ទុយក្រពើ សម្រាប់ថែបំប៉នស្បែកឲ្យភ្លឺថ្លា ហើយស្រស់ស្អាតជានិច្ច។
ធាតុផ្សំៈ
- សាច់ប្រទាលកន្ទុយក្រពើ ១ស្លាព្រាបាយ
- ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
- រមៀត ១ស្លាបព្រាកាហ្វេ
ការអនុវត្តៈ
- យកធាតុផ្សំទាំង៣មុខនេះកិនបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ។
- អនុវត្តនៅលើផ្ទៃមុខ ក ឬដៃ របស់អ្នក រួចទុកឲ្យល្បាយនេះធ្វើសកម្មភាពចំនួន ២០នាទី។
- បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ជាការស្រេច។
សូមអនុវត្តឲ្យបានទៀងទាត់ជារៀងរាល់មុនពេលចេញគេង ឲ្យបាន២-៣ដងក្នុងមួយសប្តាហ៍ ប៉ុន្តែបន្ទាប់ពីប្រើបានមួយសប្តាហ៍អ្នកនឹងសង្កេតឃើញពីភាពខុសប្លែកដោយខ្លួនឯង៕
មតិយោបល់