ព័ត៌មានជាតិ

មិននាំគ្នាទៅលេងអុំទូក បែរជានាំគ្នាមកសម្ងំជក់ថ្នាំ

កណ្តាលៈ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍គគីរ បានចុះបង្ក្រាប់ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់មួយកន្លែង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១២និង១០នាទី ត្រង់ចំណុចក្នុងចម្ការល្មុត ស្ថិតនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ទី១.ឈ្មោះ វណ្ណ សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ(ខ្មែរ) មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន) ទី២.ឈ្មោះ ផាន់ សុភ័ស្ស ភេទប្រុស អាយុ៣១ឆ្នាំ(ខ្មែរ) មុខរបរមិនពិត មានទីលំនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(រត់គេចខ្លួន) និងទី៣.ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ(ខ្មែរ) មុខរបរមិនពិត ទីកន្លែងកំណើតភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ទីលំនៅបច្ចុប្បន្ន ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(រត់គេចខ្លួន)។ ចំណែកវត្ថុតាងដកហូតបាន ម្សៅក្រាមថ្លាពណ៌ស សង្ស័យជាសារធាតុញៀន(ប្រភេទម៉ាទឹកក)ចំនួន១កញ្ចប់ធំ និង៣កញ្ចប់តូច កាបូបស្ពាយមួយមិនស្គាល់ម៉ាក់(ការ៉ូពណ៌សុខកូឡា ស ខ្មៅ លឿង) ដែកកេះហ្គាសចំនួនប៣ ឧបករណ៍សំរាប់ប្រើប្រាស់ និង ថង់ប្លាស្ទិចសម្រាប់ប្រើវិចខ្ចប់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបានបន្តថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយសារមានប្រជាពលរដ្ឋល្អ បានរាយការណ៍ថា នៅចំណុចកើតហេតុខាងលើធ្លាប់មានក្រុមក្មេងប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍គគីរ បានចុះទៅដល់កន្លែង ស្រាប់តែឃើញជនសង្ស័យទាំង៣នាក់ កំពុងតែធ្វើសកម្មភាពដូចដែលប្រជាពលរដ្ឋបានរាយការណ៍មែន។ ពេលឃើញដូច្នេះ កម្លាំងនគរបាលប៉ុស្តិ៍គគីរឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ វណ្ណ សុភ័ក្រ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំណែកឯឈ្មោះ ផាន់ សុភ័ស្ស និងឈ្មោះ វណ្ណី រដ្ឋាបានរត់គេចខ្លួនបាត់។ ចំពោះជនសង្ស័យគេចខ្លួនទាំងនេះ សមត្ថកិច្ចនឹងតាមស្វែងរកចាប់ខ្លួនបន្ត៕

មិននាំគ្នាទៅលេងអុំទូក បែរជានាំគ្នាមកសម្ងំជក់ថ្នាំមិននាំគ្នាទៅលេងអុំទូក បែរជានាំគ្នាមកសម្ងំជក់ថ្នាំមិននាំគ្នាទៅលេងអុំទូក បែរជានាំគ្នាមកសម្ងំជក់ថ្នាំមិននាំគ្នាទៅលេងអុំទូក បែរជានាំគ្នាមកសម្ងំជក់ថ្នាំមិននាំគ្នាទៅលេងអុំទូក បែរជានាំគ្នាមកសម្ងំជក់ថ្នាំមិននាំគ្នាទៅលេងអុំទូក បែរជានាំគ្នាមកសម្ងំជក់ថ្នាំ

មតិយោបល់