ម្នាស់ មិនត្រឹមតែជាបង្អែមលាងមាត់ក្រោយពេលទទួលទានបាយនោះទេ វាក៏នាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផងដែរ។ ខាងក្រោមនេះ គឺជាមូលហេតុដែលក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យមនុស្សគ្រប់រូបបន្លែមផ្លែម្នាស់ ទៅក្នុងរបបអាហារជាប្រចាំ៖
១.សម្បូរវីតាមីន C
ទឹកម្នាស់មួយពែងផ្តល់នូវវីតាមីន C ច្រើនជាង ១០០ភាគរយ ដែលរាងកាយរបស់អ្នកត្រូវការជារៀងរាល់ថ្ងៃ។ វីតាមីន C អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ និងដើរតួនាទីយ៉ាងសំខាន់ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារកោសិកាពីភាពចាស់ ជំងឺមហារីក និងជំងឺបេះដូង។ វីតាមីនមួយនេះក៏មានសមត្ថភាពក្នុងការសម្រករាង និងកម្ចាត់ជាតិខ្លាញ់ក្នុងខ្លួនផងដែរ។
២.ជួយរក្សាស្បែកឲ្យមានសុខភាពល្អ
ម្នាស់ សម្បូរទៅដោយសារធាតុម៉ង់ហ្គាណែស ជាង៧៥ភាគរយ ដែលរាងកាយត្រូវជារៀងរាល់ថ្ងៃ។ ម៉ង់ហ្គាណែស រួមជាមួយវីតាមីន C មានសារសំខាន់ខ្លាំងណាស់ក្នុងការជំរុញដល់ការផលិតស្រទាប់កូឡាជែន ដែលអាចជួយការពារមិនឲ្យស្បែកមានភាពជ្រីវជ្រួញ។ ម៉ង់ហ្គាណែស ក៏ដើរតួនាទីជាអង់ទីអុកស៊ីដង ដែលអាចការពារកោសិកាស្បែកពីភាពខូចខាត ដែលបណ្តោលមកពីកាំរស្មី UV ។ ហេតុនេះហើយ ម្នាស់ត្រូវបានគេចាត់ទុកជាផ្លែឈើដ៏ល្អបំផុត សម្រាប់ថែសម្រស់នារដូវក្តៅ។
៣.ជួយរំលាយអាហារ
ការបន្ថែមម្នាស់ទៅក្នុងរបបអាហារប្រចាំថ្ងៃ អាចជួយគាំទ្រដល់ការរំលាយប្រូតេអ៊ីន កាត់បន្ថយបញ្ហាថប់ដង្ហើម និងរំលាយអាហារ។ លើសពីនេះទៅទៀត ជាតិសរសៃនៅក្នុងផ្លែម្នាស់ អាចជួយការពារបញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាព៕
មតិយោបល់