ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គ្រោះមហន្តរាយធម្មជាតិនៅវៀតណាម ខាតបង់ទ្រព្យសរុប មានជាង ២៨លានដុល្លារសហរដ្ឋអាមេរិក

វៀតណាមៈ វៀតណាមជួបប្រទះអគ្គិភ័យ ១,២២៤ករណី ដែលបានសម្លាប់មនុស្ស ២១នាក់និងរងរបួស ១១២នាក់ផ្សេងទៀត នៅក្នុងរយៈពេលពីខែមករាដល់ ខែមេសា ខណៈពេលដែលតួលេខនេះ វាមានលក្ខណស្រដៀងនៅក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុនបានសម្លាប់មនុស្ស ១,១៤៨ករណី និងរងរបួស ៨៨នាក់។ នេះយោងតាមនាយកដ្ឋានបង្ការគ្រោះអគ្គិភ័យនិងការប្រយុទ្ធប្រឆាំងអគ្គីភ័យបានឱ្យដឹងនៅថ្ងៃចន្ទនេះ។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា នៅក្នុងរយៈពេលបួនខែដំបូងឆ្នាំនេះ បានបណ្តាលឲ្យមានគ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសវៀតណាម ស្លាប់មនុស្ស ៥នាក់ស្លាប់ និង២៤នាក់រងរបួស និងរងការខូចខាតផ្ទះ៨៣០០ខ្នង ព្រមទាំងជួបប្រទះគ្រោះរាំងស្ងួត និងដំណាំដទៃទៀត មានចំនួន ២៥.៣០០ហិកតា។

ការខាតបង់សរុបនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានទឹកប្រាក់ជាង ១.១០០ពាន់លានដុង ស្មើនឹង ៤៩លានដុល្លារអាមេរិក។

គ្រោះមហន្តរាយធម្មជាតិ បណ្តាលឱ្យខាតបង់ទ្រព្យសម្បត្តិរបស់ចំនួនសរុប ២៧០ ពាន់លានដុងរបស់វៀតណាម ស្មើនឹង ១២លានដុល្លារសហរដ្ឋអាមេរិក គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៥។ វៀតណាមបានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ដែលបានសម្លាប់មនុស្សមាន ២.៨៦២៦.៦២៧នាក់ ដែលក្នុងនោះអ្នករងរបួសធ្ងន់ធ្ងរមាន ១.៩៦៦នាក់ ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ ពីមួយឆ្នាំទៅមួយឆ្នាំការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍មាន ១២.៦ភាគរយ។ នេះបើតាមការិយាល័យស្ថិតិរបស់វៀតណាម៕
AVGo46Hl

មតិយោបល់