អាមេរិកៈ បេក្ខភាពប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកអាចនឹងជួបចរចា ជាមួយនឹងមេដឹកនាំ កំពូលកូរ៉េខាងជើង ដើម្បីពិភាក្សាលើកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមរយៈ សារព័តមាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។
” ខ្ញុំអាចនិយាយទៅកាន់គាត់ ហើយវាគ្មានបញ្ហាអ្វីទេ ចំពោះការនិយាយជាមួយគាត់” នេះបើតាមសម្ដីពាណិជ្ជករម្នាក់នេះ បាននិយាយសំដៅ ចំពោះលោក គីម ជុងអ៊ុន។
លោក Trump បាបបន្ដទៀតថា ការជួបប្រជុំចរចានេះ អាចនឹងជាសញ្ញាមួយ ដែលបង្ហាញពីការផ្លាស់ប្ដូរ គោលនយោបាយ របស់អាមេរិក ឆ្ពោះទៅកាន់របបនយោបាយ ដាច់ស្រយ៉ានៃប្រទេសមួយនេះ។
បេក្ខជននាំមុខគេ របស់គណបក្សប្រជាធិបតេយ្យអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បានឆ្លើយតបនឹងលោក Trump ដោយបានលើកទ្បើងថា ”គួរឲ្យចាប់អារម្មណ៍ចម្លែកដែរ ជាមួយបុរសខ្លាំងបរទេស” របស់គាត់។
ក្នុងសេចក្ដីថ្លែងការណ៍នេះ គឺលោកស្រីបានបន្ថែមទៀតថា ” វាជាគោលនយោបាយ បរទេសមួយ របស់លោក Trump ដែលធ្វើឲ្យមិនយល់ទាល់តែសោះ” ៕
មតិយោបល់