រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីមិនមានផែនការដកកងទ័ពខ្លួន ចេញពីប្រទេសស៊ីរីនោះទេ ប៉ុន្តែក៏មិនមានការកសាងកន្លែងមូលដ្ឋានអចិន្រ្តៃយ៍ នៅទីនោះដែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងកម្មវិធីផ្សាយតាមទូរទស្សន៍ប្រចាំឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍លោក ពូទីន បាននិយាយថា កងទ័ពខ្លួន នឹងបន្តឈរជើងនៅទីនោះ (ស៊ីរី) ឲ្យបានយូរដើម្បីបំពេញតួនាទីខ្លួន សម្រាប់ការទទួលខុសត្រូវ ចំពោះកិច្ចការអន្តរជាតិរបស់ពួកគេ។
ប៉ុន្តែលោកបានបន្ថែមថា រុស្ស៊ី នឹងមិនសាងសង់អគារ សម្រាប់កងទ័ពខ្លួនស្នាក់នៅរយៈពេលយូរនៅទីនោះទេ ហើយប្រសិនបើមានការចាំបាច់ភ្លាមៗ រុស្ស៊ីអាចនឹងធ្វើការដកកងទ័ពខ្លួនបាន ដោយពុំមានការខាតបង់សម្ភារៈទ្បើយ។
ដោយទ្បែកលោកពូទីន បានបញ្ជាក់ទៀតថា ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នៅសមរភូមិស៊ីរីកន្លងមក គឺជា … ឧបករណ៍តែមួយគត់ ដើម្បីលើកកម្ពស់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនតែប៉ុណ្ណោះ៕
មតិយោបល់