ព័ត៌មានជាតិ

សិស្សសាលាពីរក្រុម ដេញវាយគ្នា ត្រួវសមត្ថកិច្ច ឃាត់ទៅអប់រំ

កណ្តាល : កេ្មងទំនើងបង្ក ទំនាស់២ក្រុម ត្រូវបាននរគបាលឃាត់ខ្លួនអប់រំ ក្រោយធ្វើសកម្មភាពវាយតប់គ្នា នៅស្ថានីយ៍ ប្រេងសាំងតេឡា មួយកន្លែង កាលពីម៉ោងជាង១១ព្រឹក ថៃ្ងទី២ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកស្នួល ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងទំនើងទាំង២ក្រុម បានទៅកនែ្លងម៉ាត នៅស្ថានីយ៍ប្រេងសាំងតេលា។ ពេលនោះឈ្មោះ ភួន ប៊ុននាង និយាយទៅកាន់ ឈ្មោះ ហុង ណេត ថា មកនេះអញខោកក្បាល១ និយាយរួច ឈ្មោះ ហុង ណេត ទៅនិយាយប្រាប់មិត្តភ័ក្រ្ត ឈ្មោះ លាង ម៉េងឃាង ថា គេរកវាយអញ លុះដល់ម៉ោងកើតហេតុខាងលើ ទើបជិះម៉ូតូដេញវាយគ្នាបង្ក ការភ្ញាក់ផ្អើលដល់សិស្សដួចគ្នា។

នរគបាលបានបញ្ជាក់ថា ក្រុមទី១ មាន ១-ឈ្មោះ ភួន ប៊ុន នាង អាយុ១៩ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២B នៅចម្ការគួយ ឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្តាល (កាន់ដំបងឬស្សី)។ ២-ឈ្មោះឡេង ជីលីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មុខរបរសិស្សថ្នាក់១២H នៅចម្ការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (កាន់ខែ្សក្រវ៉ាត់)។

ចំណែកក្រុមទី២ មាន ១-ឈ្មោះហុង ណេត អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩A នៅភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ (កាន់អំពៅ០១កំណាត់។ និង ឈ្មោះអៀម សំបូរ អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩F និងវត្ថុតាងដកហូតបានដំបង០១ អំពៅ០១កំណាត់ ខ្សែរក្រវ៉ាត់០១ ម៉ូតូ០២គ្រឿង C125ពាក់ផ្លាកលេខកណ្ដាល1N-5562និងគុបជ្រុង៥០ពាក់ផ្លាកលេខភ្នំពេញ1AK-9307។

ពេលនោះកម្លាំងប៉ុស្តិ៍នគរបាលបែកចាននិងកម្លាំងជំនាញចុះបង្រ្កាបឃាត់ខ្លួនបានចំនួន០៤នាក់យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំនិងអប់រំ៕

5656565656

មតិយោបល់