អាមេរិកៈ តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានឯកច្ឆ័ន្ទគ្នា ព្យួរជាបណ្តោះអាសន្ននូវបទបញ្ជា របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលបានដាក់កំហិតហាមឃាត់ លើអ្នកដំណើរពីបណ្តាប្រទេសមូស្លីមចំនួន ៧ មិនឲ្យចូលជាន់ដីអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៧។
ជាលើកទី៩ហើយ ដែលតុលាការឧទ្ធរណ៍អាមេរិក Circuit បានច្រានចោលបទបញ្ជារបស់លោក ត្រាំ ដោយមានទាំងនៅរដ្ឋវ៉ាស៊ីនតោន និងមីនីសូតាផងដែរ ដែលករណីនេះ តុលាការកំពូលអាមេរិក ទំនងជានឹងកំណត់លទ្ធផលចុងក្រោយ ក្នុងសំណុំរឿងនេះ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ សេតវិមាន មិនទាន់មានសេចក្ដីអត្ថាធិប្បាយភ្លាមៗ យ៉ាងណានោះនៅទ្បើយទេ។
សូមជំរាបថា បទបញ្ជាលោក ត្រាំ ត្រូវបានប្រតិបត្តិកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៧ ដែលបានហាមពលរដ្ឋមកពីបណ្ដាប្រទេសមូស្លីមចំនួន ៧ ក្នុងនោះមានដូចជា អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី និងយេម៉ែន៕
មតិយោបល់