ជប៉ុនៈ ជាលើកដំបូងក្នុងប្រទេសជប៉ុនហើយ សម្រាប់វត្តមានព្រិលធ្លាក់ នៅខែវិច្ឆិកានេះ ដែលពុំធ្លាប់មានអស់រយៈពេល ៥៤ ឆ្នាំកន្លង ខណៈដែលប្រជាជនក្នុងតំបន់មិនបានរំពឹងទុកទល់តែសោះ។ នេះបើយោងតាមរយៈ សារព័ត៌មានជប៉ុន kyodo News ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជាទូទៅនៅអំទ្បុងឆ្នាំនៃខែនេះ អាកាសធាតុគួរតែនៅចន្លោះពី ១០ ទៅ ១៧ អង្សាសេ ក្នុងទីក្រុងតូក្យូ ប៉ុន្តែសម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកានេះ គឺពិតជាចម្លែកណាស់ ដោយសារគេឃើញមានបាតុភូតព្រិលធ្លាក់ ដែលមិនធ្លាប់ចាប់តាំងពីឆ្នាំ ១៩៦២ មក។
តាមសេចក្ដីរាយការណ៍ នៅខណៈនេះ សីណ្ហភាពក្នុងទីក្រុងតូក្យូជិត ០ អង្សាសេ៕
មតិយោបល់