UN: ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គំរាមចាត់វិធានការប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ហើយបានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលកូរ៉េខាងជើង បន្ទាប់ពីបានបាញ់បង្ហោះមីស៊ីលបរាជ័យ កាលពីថ្ងៃសៅរិ៍។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ
ប្រទេសកូរ៉េខាងជើង បានសាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម Musudan ដើម្បីប្រឆាំងទៅនឹងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ខណៈដែលការបាញ់គ្រាប់រ៉ុក្កែតនេះ ត្រូវបរាជ័យដោយសារវាផ្ទុះក្នុងរយៈពេលឆាប់ បន្ទាប់ពីលើកបាញ់ចេញ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាឯកច្ឆន្ទមួយ ដែលគាំទ្រដោយចិនជាសម្ព័ន្ធមិត្តរបស់ទីក្រុងព្យុងយ៉ាង ក្រុមប្រឹក្សា បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់បង្ហោះមីស៊ីលថ្មីបំផុត ដែលត្រូវបរាជ័យនេះ ដោយបានហៅវាថា «ជាការរំលោភនឹងសេចក្ដីទុកចិត្ត និងកាតព្វកិច្ចអន្តរជាតិរបស់រដ្ឋាភិបាលកូរ៉េខាងជើង»។
សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងទៀតថា សមាជិកក្រុមប្រឹក្សាបានឯកភាព នឹងតាមដានស្ថានការណ៍នេះ យ៉ាងដិតដល់និងចាត់វិធានការសំខាន់បន្ថែមទៀត»៕

មតិយោបល់