ព័ត៌មានអន្តរជាតិ

កងកម្លាំងពួកឃឺដ និងអារ៉ាប់ កំពុងរៀបចំប្រតិបត្តិការដណ្តើមយកទីក្រុង រ៉ាក់កា ពីឧទ្ទាម IS

BBC: កងកម្លាំងពួកឃឺដ ដែលគាំទ្រដោយសហរដ្ឋអាម៉េរិក និងកងកម្លាំងអារ៉ាប់ បានឲ្យដឹងថា ខ្លួនកំពុងរៀបចំផែនការដើម្បីវាយដណ្តើមយកទីក្រុង រ៉ាក់កា នៅក្នុងប្រទេស ស៊ីរី ពីក្នុងកណ្តាប់ដៃពួកឧទ្ទាម IS។

យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី បាននិយាយថា ពួកខ្លួនមានការជួយជ្រោមជ្រែងដោយក្រុមវាយប្រហារដែនអាកាសដឹកនាំដោយអាម៉េរិក ហើយប្រតិបត្តិការវាយដណ្តើមទីក្រុង រ៉ាក់កា នេះ គឺនឹងត្រូវធ្វើឡើងក្នុងរយ:ពេលប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ។

ប្រតិបត្តិការនេះ បានធ្វើឡើងខណ:ដែលកងកម្លាំងអ៉ីរ៉ាក់ដែលគាំទ្រដោយអាម៉េរិក បានបន្តយុទ្ធនាការរបស់ពួកគេ ដើម្បីដេញឧទ្ទាម IS ចេញពីជំរំនៅទីក្រុង ម៉ូស៊ុល របស់ប្រទេស អ៉ីរ៉ាក់៕

_92295583_hi036254258

មតិយោបល់