អ៊ីរ៉ាក់ៈ បើតាមក្រុមមន្ត្រី បាននិយាយថា ក្នុងចំណោមមនុស្ស ៧៧ នាក់ ដែលភាគច្រើនជាអ្នកធ្វើធម្មយាត្រាស៊ីអ៊ីត មកពីប្រទេសអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់ក្នុងការវាយប្រហារ បំផ្ទុះគ្រាប់បែកក្នុងរថយន្តដឹកទំនិញមួយ នៅអ៊ីរ៉ាក់។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
ហេតុការណ៍នេះ បានកើតឡើងនៅស្ថានីយប្រេង និងភោជនីយដ្ឋានមួយក្បែរទីក្រុង Hilla ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងបាដាដ។
តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មនុស្សប្រមាណ ៤០ នាក់ បានរងរបួសក្នុងហេតុការណ៍នេះផងដែរ។
ក្រុមជីហាដនិយមរដ្ឋអ៊ិស្លាម បាននិយាយថា ខ្លួនបានអនុវត្តការវាយប្រហារនេះ៕

មតិយោបល់