ព័ត៌មានជាតិ

បើកភ្នែកឡើង បុកទាំងព្រឹកហ្មង !..

ភ្នំពេញ: ស្ត្រីម្នាក់បើករថយន្តព្រួសបួងចង្កូត ដោយបត់មិនទាន់ ជ្រុលបុកបង្គោលភ្លើងស្តុបចាស់បាក់ដាច់ពីដី បន្តទៅប្រឡះថយន្តចំនួន២គ្រឿងទៀត ដែលចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចស្តុបផ្សារដេប៉ូ ផ្លូវ១៨២ ទេពផន សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេកកើតហេតុ គេឃើញរថយន្តព្រួស ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 2AA-4035 បើកបរដោយស្ត្រីម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណ ដោយបើកបរពីចំណុចអាងទឹកអូរឡាំពិក ពីត្បូងមកជើងតាមបណ្តោយផ្លូវ២១៥ មកដល់ចំណុចស្តុបផ្សារដេប៉ូ បានបួងចង្កូតឆ្វេងដៃហើយជ្រុលបុកបង្គោលភ្លើងស្តុបចាស់បាក់ដាច់ពីដី ហើយបន្តទៅបុករថយន្តវីស្តូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2R-8258 ដែលចតខាងមុខតូបលក់ទូរសព្ទ លេខAD2E០ ផ្លូវ១៨២ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង រថយន្តសាលាម៉ាក ស្ទេរិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-3484 នៃសាលា Kent Right International School បណ្តាលឲ្យក្រពឹតកាងខាងក្រោយបន្តិចបន្តួចសងសំណង២០ដុល្លារ ដើម្បីបញ្ចប់បញ្ហានៅហ្នឹងកន្លែងកើត។ដោយឡែកស្ត្រីបើករថយន្តព្រួសរងការខូចខាតបែកកញ្ចក់ខាងមុខនិងក្រោយ បន្ទាប់មកក៏មានវត្តមានបុរសម្នាក់ចេញមុខសងថ្លៃការខូចខាតរថយន្តទាំង២ផងដែរ ។

បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់