ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមហ៊ុនម៉ិកស៊ិក ត្រៀមខ្លួនជាស្រេច ដើម្បីជួយសង់ជញ្ជាំងព្រំដែនអាមេរិក-ម៉ិកស៊ិក លោក Donald Trump

អាមេរិកៈ ជា​គោលនយោបាយ​ដ៏ច​ម្រួ​ង​ចម្រាស​មួយ ​របស់​ប្រធានាធិបតី​ទើបជាប់អាមេរិក លោក Donald Trump​ ដែល​ចង់​សាងសង់​ជញ្ជាំង​តាម​បណ្ដោយ​ព្រំដែនរវាងអាមេរិក និង​ម៉ិ​ក​ស៊ិ​ក ​ដើម្បី​ទប់ស្កាត់​ជនអន្តោប្រវេសន៍​ហូរចូលខុសច្បាប់​ពី​ម៉ិ​ក​ស៊ិ​ក​ ដែលបញ្ហានេះ លោក Trump​ ធ្លាប់បានប្រកាស​​ថា ម៉ិ​ក​ស៊ិ​ក​នឹងត្រូវ​ចេញថ្លៃ​សាងសង់​ជញ្ជាំង​នេះផងដែរ​ ខណៈដែលម៉ិ​ក​ស៊ិ​ក​ឆ្លើយតប​វិញ​ថា ខ្លួន​មិន​បង់លុយ​សាងសង់​ឡើយ។

មកទល់ពេលនេះ មានក្រុម​សំណង់​ដ៏​ធំ​មួយ​ របស់​ប្រទេសម៉ិ​ក​ស៊ិ​ក​ចេញមុខ​ស្នើសុំ​ជួយលោក​ Trump ក្នុងការសាងសង់​របង​ព្រំដែន​វែង​អន្លាយនេះ។

ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុនសំណង់ដ៏ធំបំផុតរបស់ម៉ិកស៊ិក (GCC) បានថ្លែងថា ខ្លួននឹងផ្តល់នូវស៊ីម៉ងត៍ ព្រមទាំងជួយសង់សំណង់ សម្រាប់អ្វីដែលនឹងក្លាយជាផ្នែកមួយ នៃគម្រោងការងារសាធារណៈធំជាងគេបំផុត ក្នុងទសវត្សរ៍នេះ។

សូមជម្រាបថា GCC ជាក្រុមហ៊ុន​​ផលិត​ស៊ីម៉ង់ត៍​ ដ៏​ធំ​បំផុត​មួយ​នៅប្រទេស​ម៉ិ​ក​ស៊ិ​ក ដែលមាន​មូលដ្ឋាន​ក្នុង​រដ្ឋ Chihuahua ។

លោក Enrique Escalante នាយកប្រតិបត្តិរបស់ក្រុមហ៊ុន GCC បានប្រាប់ភ្នាក់ងារ Reuters ថា «យើងប្រហែលមិនអាចក្លាយ ជាជម្រើសនៅក្នុងការសាងសង់នេះទេ ប៉ុន្តែយើងនឹងជាក្រុមហ៊ុនផលិតមួយ ដ៏សំខាន់នៅតំបន់នោះ ហើយយើងត្រូវតែគោរពដល់អតិថិជននៃភាគីព្រំដែនទាំងពីរផងដែរ»៕

trump_c0-0-3432-2001_s885x516

មតិយោបល់