ឥណ្ឌា: មន្ត្រីជាន់ខ្ពស់នៅថ្ងៃពុធនេះ បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៨០នាក់ ត្រូវបានស្លាប់ដោយសាររន្ទះបាញ់ និងភ្លៀងធ្លាក់ក្នុងរយៈពេលពីរថ្ងៃកន្លងទៅ បានវាយប្រហារ នៅភាគខាងកើតរដ្ឋប៊ីហារ និង Jharkhand និងភាគខាងជើងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។
តាមរបាយការណ៍ បានឲ្យដឹងថា មនុស្សចំនួន ៥៣នាក់ស្លាប់នៅរដ្ឋប៊ីហារ ១០ នាក់ស្លាប់ក្នុងរដ្ឋ Jharkhand ខណៈដែល ១៧នាក់ទៀតស្លាប់នៅរដ្ឋ Uttar Pradesh។
ប្រភពពីមន្ត្រីដដែរ បានឱ្យដឹងបន្ថែមថា ជនរងគ្រោះភាគច្រើនជាកម្មករកសិកម្ម ដែលត្រូវបានសម្លាប់ដោយរន្ទះបាញ់ ខណៈពេលកំពុងធ្វើការនៅលើកសិដ្ឋាន៕
មតិយោបល់