ថៃៈ យោងតាមគេហទំព័របណ្ដាញសង្គម ហ្វេសប៊ុក รักเธอประเทศไทยน่ะ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងថា មុននេះបន្ដិច សមាគមមូលនិធិរួមភាពកតញ្ញូ បានរាយការណ៍មកថា មានកើតឧបទ្ទវហេតុ ក្រឡាប់ឡានដឹកឧស្ម័នពន្លត់អគ្គិភ័យ ដែលធ្វើដំណើរលើផ្លូវ ទៅកាន់ទីក្រុងបាងកក ។
បើតាមរយៈរថយន្ដកង់១០មួយនេះ ធ្វើដំណើក្នុងល្បឿនលឿន រអិលកង់ បណ្ដាលឲ្យវេរចង្កូត ធ្លាក់ផ្លូវចូលប្រឡាញទឹក ។ តៃកុងឡានបានទទួលសារភាពថា លោកដឹកឧស្ម័នពន្លត់អគ្គិភ័យ មកពីខេត្ត រៈយ៉ង ទៅរោងចក្រនៅម្ដុំ ទីក្រុងបាងកក ប៉ុន្ដែជាអកុសល មានរឿងហេតុកើតជាមុន ។
សូមបញ្ចាក់ផងដែរថា ធុងឧស្ម័នធ្លាយបណ្ដាយឲ្យ ឧស្ម័នភាយឆួលពាសពេញបរិវរណ ទីកើតហេតុនេះ ប្រជាពលរដ្ឋ កំពុងផ្អើលឆូឈរភ័យខ្លាច ឧស្ម័នឆាបឆេះនេះ ខណៈដែលរថយន្ដនេះ ត្រូវសមត្ថកិច្ចកំពុងព្យាយាមស្ទូចឡើង ៕






មតិយោបល់