មន្ត្រីយោធាម្នាក់ បានសម្រេចចិត្តយកកាំភ្លើងកា៥៩ របស់ខ្លួន បាញ់ត្រង់គុម្ពត្រចៀក ១គ្រាប់ បណ្តាលឲ្យស្លាប់នឹងកន្លែងកើតហេតុ ក្រោយដេកជាមួយនឹងប្រពន្ធ ។
ករណីដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅរាត្រីទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៣និង៣០នាទី នៅចំណុចរោមាន់ ស្ថិតនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះដែលបានបាញ់សម្លាប់ខ្លួនឯងនេះ ត្រូវបានភ្នាក់ងារ Post News ប្រចាំខេត្តកំពង់ស្ពឺ បានរាយការណ៍ឲ្យដឹងថា ជាមន្ត្រីយោធា នៅ អង្គភាព K82 ឈ្មោះ ម៉ាក់ គឹម ហាក់ ភេទប្រុស អាយុ ៤៩ឆ្នាំរស់នៅភូមិឃុំខាងលើ មាន ឋាន្តរសក្កិ អនុសេនីយ៍ឯក។
ប្រពន្ធជនរងគ្រោះឈ្មោះ ហេង គីមអេង អាយុ ៤២ឆ្នាំ បានប្រាប់ឲ្យដឹងថា មុនពេលសម្លាប់ខ្លួន ប្តីរបស់គាត់បាន ដេកនៅជាមួយគ្នា ដោយគ្រាន់តែឭអាមេភ្លាម ក៏ផ្ទុះ ទើបដឹងថា ប្តីបានធ្វើអត្តឃាត ។
សម្រាប់ព័ត៌មានលម្អិត ពាក់ព័ន្ធនឹងករណី ធ្វើអត្តឃាតនេះ Post News នឹង ផ្សាយបន្ត ៕
មតិយោបល់