ព័ត៌មានជាតិ

មេក្រុមផ្ដាច់ខ្លួន KLF នៅឥណ្ឌារួចខ្លួនចេញពីពន្ធនាគារ ក្រោយការហែកគុក

ឥណ្ឌា: បុរសប្រដាប់អាវុធយ៉ាងហោចណាស់១០នាក់ បានក្លែងធ្វើជាប៉ូលិស ដើម្បីធ្វើការវាយប្រហារពន្ធនាគារ ដែលមានសន្តិសុខតឹងរឹងបំផុត នៅក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា បានបណ្តាលឲ្យឆ្មាំពន្ធនាគារជាច្រើននាក់រងរបួស និងមេបញ្ជាការកំពូលក្រុមប្រដាប់អាវុធ KLF ម្នាក់ និងបក្សពួកបួននាក់ផ្សេងទៀត រួចខ្លួនកាលពីថ្ងៃអាទិត្យ។
នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

មន្រ្តីក្នុងតំបន់ បានឲ្យដឹងថា អ្នកវាយប្រហារ បានធ្វើដំណើរតាមរថយន្ត និងវាយបំបែកពន្ធនាគារ Nabha ក្នុងរដ្ឋ Punjab កាលពីថ្ងៃអាទិត្យ ដោយបានចាក់សម្លាប់អ្នកយាមនៅមាត់ទ្វារ ព្រមទាំងចាប់ផ្ដើមរត់ចូលបាញ់ប្រហារ ក្នុងពន្ធនាគារ ដែលបណ្តាលមេក្រុម Khalistan Liberation Force ឈ្មោះ Singh រួចខ្លួន។

សូមជំរាបថា KLF ជាក្រុមប្រដាប់អាវុធ ដែលកំពុងប្រយុទ្ធ ក្នុងការផ្តាច់ខ្លួននៅរដ្ឋ Punjab។ លោកSingh ដែលត្រូវបានគេស្គាល់ផងដែរថា Mintoo ត្រូវបានចាប់ខ្លួននៅឆ្នាំ ២០១៤ និងត្រូវបានកាត់ទោសពីបទភេរវកម្ម៕

india

india

india

មតិយោបល់