ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សចំនួនជាង ៦៥.០០០នាក់ កំពុងត្រូវការជំនួយនៅអេក្វាទ័រ

អេក្វាទ័រៈ បើតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា អំទ្បុងរយៈពេលបីថ្ងៃ នៃការផ្ដល់ជំនួយស្បៀងអាហារ ដល់ប្រជាពលរដ្ឋនៅខេត្ត Manabi និង Esmeraldas ក្នុងប្រទេសអេក្វាទ័រ ដែលបានរងគ្រោះ ដោយសារការរញ្ជួយដីកម្រិត ៧,៨ វ៉ិចទ័រ កាលពីថ្ងៃទី១៦ ខែមេសាកន្លងទៅនេះ គេសង្កេតឃើញថា មានមនុស្សចំនួនច្រើនជាង ៦៥.០០០នាក់ កំពុងត្រូវការជំនួយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី ៣ ខែឧសភាព ឆ្នាំ២០១៦។
បើតាមការិយាល័យអង្គការសហប្រជាជាតិ សម្រាប់សម្របសម្រួលកិច្ចការមនុស្ស (OCHA) បាននិយាយថា សម្រាប់ជំនួយឧបត្ថមទាំងនេះ គឺទទួលបានមកពីសមាជិកដៃគូរដ្ឋជាច្រើនដូចជា ភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលអន្ដរជាតិ (NGOs) បានផ្តល់មូលនិធិសង្គ្រោះបន្ទាន់ និងសំភារៈផ្គត់ផ្គង់ជាច្រើនផ្សេងទៀត ដែលបានផ្ដល់ជំនួយមកពីរដ្ឋ Andean។
សូមជម្រាបថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) គ្រោងនឹងផ្ទេរជាសាច់ប្រាក់ និងធ្វើការវាយតម្លៃសន្ដិសុខស្បៀងអាហារ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល និងដៃគូផ្ដល់ជំនួយ នេះបើតាមការឲ្យដឹងបន្ថែមពីអ្នកនាំពាក្យរបស់ (UN) ។
គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារប្រទេសអេក្វាឌ័រ មានឥទ្ធិពលខ្លាំងកាលពីថ្ងៃទី ១៦ ខែមេសា ដោយបានសម្លាប់មនុស្សចំនួន ៦៥៨ នាក់ និង ២៧.៦៣៨នាក់ទៀតរងរបួស នេះបើតាមការឲ្យដឹងពីរដ្ឋាភិបាលនៃប្រទេសអេក្វាទ័រ៕

CmxmseE005004_20160420_MXMFN0A001_11n CnybnyE005037_20160421_NYMFN0A002_11n thumbs_b_c_54d9f6e2556b9ad6824f8f2988424a78

មតិយោបល់