ព័ត៌មានជាតិ

បុរសម្នាក់ ដេកស្លាប់ក្នុងផ្ទះគ្មានអ្នកដឹង នៅខេត្តកណ្តាល

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូតទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង ០៦ និង៣០ នាទីមានករណីខ្យល់គ បណ្តាលឲ្យស្លាប់ ត្រង់ចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិទួលដូង ឃុំគគីរ​ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ រស់ សុគន្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់) ។

ដំណើររឿង៖ នៅថ្ងៃខែកើតហេតុ ឈ្មោះ សំណាង ផានិត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ (ត្រូវជាក្មួយ) ជនរងគ្រោះ បានមកក្រោមផ្ទះស្រែកហៅពូៗ (ជនរងគ្រោះ) តែមិនឆ្លើយ រួចបានឡើទៅលើផ្ទះឃើញ ជនរងគ្រោះ ដេកផ្កាប់មុខនៅលើក្តារ រួចចាប់អង្រួន ជនរងគ្រោះ មិនមានចលនា ក៏ពិនិត្យមើលដង្ហើមលែងដក ទើបដឹងថាស្លាប់ ។
បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ។

ក្រោយយទទួលបានពត៌មាន កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញស្រុក អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យឃុំ ចុះមកត្រួយពិនិត្យសពជនរងគ្រោះ សន្និដ្ឋានថា ពិតជាស្លាប់ដោយសារខ្យល់គប្រាកដមែន រួចបានប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់