ព័ត៌មានជាតិ

ក្រពើ​យក្ស​ស៊ី​មនុស្ស​ទម្ងន់ ១ តោន​ត្រូវ​អ្នក​ការពារ​សត្វព្រៃ​ចាប់បាន​

ថ្មីៗ​នេះ​ក្រុម​ការពារ​សត្វព្រៃ​នៃ​ប្រទេស Uganda បាន​ចាប់​បាន​សត្វ​ក្រពើ​យក្ស​មួយ​ក្បាល​ដែល​មាន​ទម្ងន់​រហូត​ដល់​ទៅ ១ តោន ដោយ​ចំណាយ​រយៈពេល ៤ ថ្ងៃ​ដើម្បី​ដេញចាប់​។ តាម​ប្រភព​ព័ត៌មាន​នានា​បានឲ្យដឹង​ថា​ក្រពើយ​ក្ស​នេះ​មាន​អាយុប្រមាណ​ជា ៨០ ឆ្នាំ ដែល​អ្នក​នេសាទ​បាន​ឃើញ​វា​ជា​យូរ​មក​ហើយ​នៅក្នុង​បឹង Victoria ។ លោក John Kamawu ប្រធាន​ក្រុមប្រឹក្សា Kakira បានឲ្យដឹង​ថា​បុរស​ម្នាក់​ដែល​មានឈ្មោះ Nyansi ត្រូវ​បាន​ក្រពើ​ចាប់​ជា​ចំណី​ខណៈដែល​គាត់​នេសាទ​ត្រី​នៅ​តាម​បណ្តោ​លបឹង​នេះ​។ អ្នកភូមិ​ជា​ច្រើន​បាន​និយាយថា​ក្រពើ​នេះ​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៤ នាក់ និង​មាន​អ្នក​របួស​ដោយសារ​វា​ជាច្រើន​ទៀត​។ ដើម្បី​ចាប់​ក្រពើ​ដ៏​ធំ​មួយ​ក្បាល​នេះ មាន​មនុស្ស​ប្រមាណ ១០០ នាក់ ដែល​ជា​បុគ្គលិ​កាការពារ​សត្វព្រៃ និង​ដឹកជញ្ជូន​វា​ទៅ​កាន់​ឧទ្យាន​ជាតិ Murchison ៕​
2014-04-04_102153

2014-04-04_102128

មតិយោបល់