ថៃៈ នាយកដ្ឋានវិចិត្រសិល្បៈថៃ បានបង្ហាញប្លង់ទីព្រះមេន សម្រាប់បូជាព្រះសពព្រះមហាក្សត្រ Bhumibol Adulyadej ដែលនិងត្រូវបានសាងសង់នាខែមករាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
អគ្គនាយកដ្ឋានវិចិត្រសិល្បៈ លោក Anandha Chuchoti កាលពីថ្ងៃចន្ន បានឱ្យដឹងថា រចនាបថសាងសង់ សម្រាប់ពិធីបុណ្យព្រះសពរបស់ព្រះមហាក្សត្រ មានខ្ពស់ ៥០.៤៩ម៉ែត្រ ដែលនឹងសាងសង់ឡើង ដោយមានស្រះនៅជ្រុងទាំងបួន។ ស្រះទាំងនេះ បង្ហាញគំរូនៃទួរប៊ីនខ្យល់ Chai Pattana និងភ្នំសុមេរុ។
តាមជំនឿព្រះពុទ្ធសាសនា ភ្នំពិសិដ្ឋសុមេរុ ជាទីដែលនឹងជួយឲ្យព្រះវិញ្ញាណរបស់ស្ដេចថៃ ត្រឡប់មកចាប់កំណើតប្រទេសខ្លួនវិញ។ ឧបនាយករដ្ឋមន្រ្តីលោក Tanasak Patimapragorn បានមានប្រសាសន៍ថា តំបន់ដែលជាកន្លែង សម្រាប់ធ្វើពិធីនឹងត្រូវបានកសាងឡើងនៅទីលាន Sanam Luang ដែលមានទំហំ៧៤.៥ រ៉ៃ នៅចំពីមុខបរមរាជវាំងដែលនឹងត្រូវក៏សាងសង់នៅថ្ងៃទី ១០មករាខាងមុខ៕
មតិយោបល់