(តូក្យូ)៖ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានប្រាប់អ្នកសារព័ត៌មាននានាក្នុងទីក្រុងតូក្យូ ថា មូលដ្ឋានទ័ពសហរដ្ឋអាមេរិក គឺជារឿងសំខាន់សម្រាប់ការពារសន្តិសុខដល់ជប៉ុន ហើយជប៉ុន នៅតែត្រូវវត្តមាននេះបន្តទៀត។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០១៦។
ការលើកឡើងរបស់លោក អាបេ គឺជាការឆ្លើយតបមួយថា វាមិនដូចទៅនឹងការលើកឡើងរបស់លោក ដូណាល់ ត្រាំភ៍ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្ស សាធារណរដ្ឋដែលចង់ឲ្យជប៉ុន បង្កើតទ័ពដោយខ្លួនឯង និងឈប់ពឹងលើយោធាអាមេរិកនោះឡើយ។
គួរបញ្ជាក់ថា សម្ព័ន្ធភាពរវាងអាមេរិក និង ជប៉ុន បានកើតឡើងជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពី ជប៉ុនចាញ់សង្គ្រាមលោកលើកទីពីរមកម្ល៉េះ។ បច្ចុប្បន្ននេះយោធាអាមេរិកមានប្រមាណ ៤៧,០០០នាក់ កំពុងឈរជើងនៅសហរដ្ឋអាមេរិក ដើម្បីការពារសន្តិសុខ។ យ៉ាងណាក៏ដោយ កន្លងមកជប៉ុនក៏ធ្លាប់ ចង់បង្កើតកងការពារខ្លួនឯង ដោយឈប់ពឹងលើសហរដ្ឋអាមេរិកដែរ ប៉ុន្តែក្រោយពីពិនិត្យមើលឃើញការ ចំណាយដ៏ច្រើនលើសលប់នោះ ទើបគម្រោងត្រូវបានផ្អាកសិន៕
ព័ត៌មានអន្តរជាតិ
មតិយោបល់