ថៃៈ បុរសជនជាតិអូស្ត្រាលីម្នាក់ ត្រូវបានតុលាការថៃ កាត់ទោសប្រហារជីវិត ពាក់ព័ន្ធនឹងករណីឃាតកម្មមួយ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Antonio Bagnato អាយុ ២៨ឆ្នាំ ជាជនជាប់ចោទ ក្នុងករណីសម្លាប់ជនជាតិអូស្ត្រាលីម្នាក់ ឈ្មោះ Wayne Schneider នៅទីក្រុង Pattaya កាលពីឆ្នាំ២០១៥។
គួរបញ្ជាក់ដែរថា ជនជាប់ចោទនេះ ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ ពេលរត់គេចខ្លួនមកពីប្រទេសថៃ៕
មតិយោបល់