ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លុច្សស៊ីស ព្រលះអ្នកជិះម៉ូតូ ស្លាប់ម្នាក់ ហើយរត់បាត់

កំពង់ចាម: រថយន្តលុច្សសីុស៤៧០ ពណ៍ស មិនចាំស្លាក លេខ មួយគ្រឿងបើបោះពួយយ៉ាងលឿននាពេលរាត្រី ហើយបានទៅ បុកអ្នកជិះម៉ូតូ ពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗកាល វេលាម៉ោង១១នឹង១០នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចខាងមុខផ្ទះលោកអភិបាលខេត្តកំពង់ចាម ក្នងសង្កាត់សំបួរមាស ក្រុង-ខេត្តកំពង់ចាម។

មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ Post News ឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ធួន ម៉ានិត ភេទប្រុស អាយុ៤៧ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុង-ខេត្តកំពង់ចាម ។

មន្ត្រីនគរបានដដែលបានប្រាប់ថាមុនពេលកើតហេតុ ជនរងគ្រោះបើកបរម៉ូតូម្នាក់ឯង ក៏ត្រូវរថយន្តខាងលើបើកបុកតែម្តង ប៉ុន្តែករណីហេតុការនេះគ្មានអ្នកណាដឹងថា ជនរងគ្រោះ និងរថយន្តបង្ករបើកបរក្នុងទិសដៅទៅណាទេ ព្រោះបន្ទាប់ពីឮសំលេងបុក ទើបមានអ្នកចេញមកឃើញ ហើយបញ្ជាក់ថារថយន្តបង្ករមានម៉ាកលុច្សសីុស៤៧០ ពណ៍ស តែមើលស្លាកលេខមិនទាន់ ហើយក្រោយកើតហេតុរថយន្តបង្ករ បានបើកបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាល បានចុះទៅត្រួតពិនិត្យ និងវាស់វែងតាមជំនាញ ដើម្បីស្រាវជ្រាវរកអ្នកបើករថយន្តបង្កនាំខ្លួនមកទទួលខុសត្រូវ ចំពោះមុខច្បាប់។ សពជនរងង្គ្រោះត្រូវបានសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-05-03_10-26-33 photo_2016-05-03_10-26-35

មតិយោបល់