ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អំណោយ របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចលនាយុវជនកម្ពុជា ក្រុម១៥៧ ជូនដល់ដៃលោកយាយ សាន់ តៅ

តាកែវ: ក្នុងរយ:ពេល៣ថ្ងៃ មានសប្បុរសជនទាំងក្នុង និងក្រៅប្រទេសជាច្រើននាក់បាននឹងកំពុងផ្តល់ថវិកា និងអំណោយដើម្បីសំរាលទុក្ខលំបាករបស់លោកយាយ តៅ ក្រោយមានការខិតខំយ៉ាងផុសផុល អស់ពីចិត្តថ្លើម របស់ក្រុមការងារ Post News ក្នុងការផ្សព្វផ្សាយ។

ភ្នាក់ងាររបស់ Post News នៅទីនោះបានរាយការណ៍ឲ្យដឹងថា អំណោយសប្បុរសធម៍ដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយ:ចលនាយុវជនកម្ពុជា ក្រុម១៥៧ ត្រូវបាននាំយកមកជូនដល់ដៃលោក សាន់ តៅ អាយុ ៨៣ឆ្នាំ ម៉េម៉ាយចាស់ជរា រស់នៅក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ជាមួយកូនប្រុសពិការភ្នែកម្ខាង ពិការជើងឆ្វេងម្ខាងពីកំណើត ពោះម៉ាយប្រពន្ធកូនរត់ចោល ប្រកបរបរដើររើសអេតចាយ លក់យកប្រាក់ចិញ្ចឹមម្តាយចាស់ និង កូនស្រីពីរនាក់ទៀត ដែលមានជីវភាពក្រីក្រលំបាក។

អំណោយរួមមាន៖ អង្ករ ១០០គីឡូក្រាម, មីយើង ៥កេះ, ទឹកស៊ីអ៊ីវ ៣យួរ, ទឹកដោះគោវីតាមីន ៣កេស, ត្រីខ ១០០កំប៉ុង, ទឹកដោះគោឆៅ ២ឡូ, ទឹកផ្លែឈើ ២កេស, ទឹកសុទ្ធ ២កេស, ស្ករស ៥គីឡូក្រាម, តែ ៥កញ្ចប់, សម្ភារ:ផ្ទះបាយ ១កំប្លេរ, ពូក, មុង, ភួយ, ខ្នើយ, កន្ទេល, ក្រមា, ប្រេងកូឡា ១ឡូ, ប្រេងខ្យល់ ១ឡូ, វិទ្យុ ១គ្រឿង, រទេះជនពិការ ១គ្រឿង និងថវិកាផ្ទាល់របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៥០ម៉ឺនរៀល ព្រមទាំងថវិការបស់លោក ម៉ឹង ពន្លក និង លោកស្រី ៨០ម៉ឺនរៀល រួមជាមួយថវិការបស់សប្បុរសជននៅរាជធានីភ្នំពេញ អ្នកស្រី តាន់ ម៉ូនីតា ២០ម៉ឺនរៀលផងដែរ៕

photo_2016-05-03_14-20-11 photo_2016-05-03_14-20-11 (2) photo_2016-05-03_14-20-18 photo_2016-05-03_14-20-24 (2) photo_2016-05-03_14-20-24 photo_2016-05-03_14-20-22 photo_2016-05-03_14-20-21 (2) photo_2016-05-03_14-20-20 (2) photo_2016-05-03_14-20-20 photo_2016-05-03_14-20-19 photo_2016-05-03_14-20-14 photo_2016-05-03_14-20-16 photo_2016-05-03_14-20-31 photo_2016-05-03_14-20-30 photo_2016-05-03_14-20-29 (2) photo_2016-05-03_14-20-29

មតិយោបល់