ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ដឹង​អត់ ! កាមេរ៉ា​ស្តេចថៃប្រើមានតម្លៃប៉ុន្មាន​ ?​

នៅក្នុងឆ្នាំ ១៩៩៦ ក្រុមហ៊ុន Leica បានផលិតបន្ថែមម៉ាស៊ីនថតរូប និងវីដេអូ ដែលជាម៉ូដែល Limited Edition Thai Jubilee M6 ដើម្បីឆ្លងព្រះកិត្តិយស ព្រះបាទសម្ដេច ភូមិផុន អាឌុនយ៉ាដេត ក្នុងឱកាសគំរប់ខួបឡើងគ្រងរាជ្យសម្បត្តិលើកទី ៥០ ឆ្នាំ ។

ម៉ាស៊ីនថតកាមេរ៉ាម៉ូដែលនេះ ត្រូវបានផលិតឡើងត្រឹមតែ ៧០០ គ្រឿងតែប៉ុណ្ណោះ ហើយមានដាក់លក់តែនៅក្នុងសកលវិទ្យាល័យ The Chulalongkorn University Development Foundation នៅក្នុងតម្លៃ ១០០០០ ដុល្លារសហរដ្ឋអាមេរិក ហើយប្រភេទម៉ូដែលនេះត្រូវបានផលិតតំណាងឲ្យស្ដេចថៃ ដែលគេឲ្យឈ្មោះថា Leica M6 ម៉ាក King of Thailand ដោយម៉ូដែលនេះ វាមានពីរពណ៌ គឺ មាស និង ទឹកប្រាក់ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Leica បានផលិតកាមេរ៉ាម៉ូដែល Leica M6 នេះចាប់ពីឆ្នាំ ១៩៨៤ រហូតដល់ ឆ្នាំ ១៩៩៨ តែប៉ុណ្ណោះ ៕

king-thai-3

king-thai-4
king-thai-4
ប្រភព៖ tvpool

មតិយោបល់