ហ្វីលីពីន: តាមទិន្នន័យជាផ្លូវការបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា សេដ្ឋកិច្ចរបស់ហ្វីលីពីនបានកើនឡើង ៧,០ភាគរយនៅត្រីមាសទីពីរ ប៉ុន្តែរដ្ឋាភិបាលថ្មីរបស់លោកប្រធានាធិបតីលោក Rodrigo Duterte បានឱ្យដឹងថា រដ្ឋាភិបាលត្រូវតែធ្វើកំណែទម្រង់ជាចាំបាច់ ដើម្បីជួយស្តារជីវភាពដល់ជនក្រីក្រ ដែលអ្នកមាននិងអ្នកក្រគួរតែមានគម្លាតសមស្របបំផុតមួយរបស់ប្រទេសអាស៊ីនេះ។
បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលទី១៨ សីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ទោះជាយ៉ាងណា លោក Duterte បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីជាមួយដៃគូប្រឆាំងនឹងពួកអ្នកមានរបស់ប្រទេសនេះ ដែលបានស្រូបយកប្រយោជន៍នៃកំណើននេះ ខណៈពេលដែលមានមួយភាគបួននៃប្រជាជនចំនួន ១០០លាននាក់ ដែលកំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្ររបស់ប្រទេសមួយនេះ។
ប្រធានសេដ្ឋកិច្ចរបស់លោក Duterte នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ចូលកំណើន ៧,០ភាគរយនៃអត្រាប្រចាំឆ្នាំនៅត្រីមាសទីពីរនេះលឿនបំផុត នៅក្នុងរយៈពេលបីឆ្នាំ ដើម្បីឲ្យទៅតាមគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច សារពើពន្ធនិងរូបិយវត្ថុអាគីណូ ប៉ុន្តែបានសង្កត់ធ្ងន់ទៅលើអ្នកក្រីក្រ ត្រូវបានបន្តយកចិត្តទុកដាក់បំផុត។
លេខាធិការផែនការសេដ្ឋកិច្ចលោក Ernesto Pernia បានថ្លែងថា «យើងត្រូវការដើម្បីទ្រទ្រង់ធ្វើឱ្យមានតុល្យភាពឡើងវិញថា ការឆ្ពោះទៅរកការជំរុញកំណើនការវិនិយោគ ជាពិសេសការវិនិយោគ ដែលនឹងនាំឱ្យមានការរួមបញ្ចូលជាច្រើនទៀត ពោលគឺ កំណើនវិសមភាពនិងកាត់បន្ថយភាពក្រីក្រ»។
លោក Pernia បានឱ្យដឹងថា រដ្ឋបាល Duterte បានព្រួយបារម្ភជាពិសេសអំពីវិស័យកសិកម្មនិងជលផល ដែលមានចំនួនកម្មករប្រមាណ ១០លាននាក់និងក្រុមគ្រួសាររបស់ពួកគេផងដែរ។ លោកបន្តថា ភាគច្រើននៃប្រជាជនក្រីក្រហ្វីលីពីន គឺពឹងផ្អែកទៅលើវិស័យសម្រាប់ជីវភាពរបស់ពួកគេ ហើយរដ្ឋបាលនេះ នឹងផ្តល់អាទិភាពដល់ការអភិវឌ្ឍវិស័យកសិកម្ម។ វិស័យនេះបានធ្លាក់ចុះ ២,១ភាគរយពីខែមេសា ដល់ខែមិថុនា នៅត្រីមាសទីប្រាំ។
ទោះជាយ៉ាងណា មន្ត្រីក្រសួងហិរញ្ញវត្ថុលោក Carlos Dominguez បាននិយាយថា រដ្ឋបាលរបស់លោកអាគីណូបានជួយកំណត់មូលដ្ឋានគ្រឹះសម្រាប់កំណើនរួម ដើម្បីកំណត់គោលដៅយ៉ាងហោចណាស់ ៧ភាគរយនៅឆមាសទីពីរនៃឆ្នាំនេះ និង ៦,៥-៧,៥ភាគរយនៅក្នុងឆ្នាំ២០១៧៕

មតិយោបល់